សុខភាព៖ សុភាពបុរសគ្រប់រូបត្រូវដឹងថា ក្នុងករណីដែលពងស្វាស មានការឈឺចាប់បន្តិចម្ដងៗ ឬឈឺខ្លាំងមួយរំពេចខុសប្រក្រតី អាចប្រឈមនឹងជំងឺងាប់លិង្គ បណ្ដាលឱ្យអសមត្ថភាពក្នុងការបង្កើតកូន។
អាការៈជំងឺឈឺពងស្វាស មានដូចជា គ្រុនក្តៅ ក្រពេញប្រូស្តាតរីកធំ ក្អួត ក្រហមលើស្បែកពងស្វាស ឈឺពោះ មានឈាមនៅក្នុងទឹកនោម នោមទាស់ នោមឈឺ ថយចុះបរិមាណទឹកនោម មានការហូរទឹករំអិលមិនធម្មតាពីបង្ហួរនោម ការហើមពងស្វាស ហើមកូនកណ្តុរក្នុងតំបន់គ្រលាន ចង្អោរ មានឈាមក្នុងទឹកកាម និងការឈឺចាប់នៅក្នុងពងស្វាសជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាការរលាកពងស្វាសបង្កឡើងដោយវីរុស គឺគ្មានថ្នាំព្យាបាលឡើយ ប៉ុន្តែជំងឺនេះ នឹងជាវិញដោយខ្លួនឯង។ ករណីនេះ លោកអ្នកអាចប្រើវិធីមួយចំនួន ដើម្បីបង្ការឈឺចាប់នៃរោគសញ្ញារបស់វាបាន ដោយការប្រើថ្នាំបំបាត់ការឈឺចាប់ ស្អំទឹកកក និងលើកពងស្វាសឲ្យខ្ពស់បន្តិច។
ជាមួយគ្នានោះ បុរសគួរតែតមសកម្មភាពរួមភេទ និងលើករបស់ធ្ងន់ៗផងដែរ ខណៈពេលពងស្វាសរបស់អ្នកកំពុងតែមានបញ្ហា។
ដំណោះស្រាយដ៏ល្អបំផុត ប្រសិនបើរកឃើញថា រូបអ្នកផ្ទាល់កំពុងតែជួបប្រទះបញ្ហានេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសផ្លូវទឹកនោម កុំឱ្យស្ដាយក្រោយអស់មួយជីវិត ដោយសារតែអសមត្ថភាពបង្កើតកូន៕