Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនអន្តោប្រវេសន៍ឡាវ​ចំនួន ៣០នាក់ត្រូវចាប់ខ្លួនពីបទឆ្លងដែនមកប្រទេសថៃដោយខុសច្បាប់

អង្គភាពទន្លេមេគង្គនៃកងនាវាចរនៅខេត្ត  Ubon Ratchathani ​ បានចាប់ខ្លួនជនអន្តោប្រវេសន៍​ជនជាតិឡាវខុសច្បាប់ចំនួន ៣០ នាក់ ខណៈពេលពួកគេកំពុងស្វែងរកឡាន​ដែល​ធ្វើដំណើរពីស្រុក​ Ban Pak Saeng  ទៅទីក្រុងបាងកក។

លោក​វរសេនីយ៍ទោ Sarot Rodmanee ប្រធានប៉ុស្តិនគរបាល​ Khemarat​ បាននិយាយកាលពីថ្ងៃសុក្រថា រថយន្ដក្រុងដឹកជនអន្តោប្រវេសន៍ត្រូវបានបញ្ឈប់ដើម្បីត្រួតពិនិត្យនៅលើផ្លូវ​ពី  Khemarat ទៅ Khong Jiam នៅជិតព្រំដែនថៃ – ឡាវ។ ក្រោយការត្រួតពិនិត្យ ប៉ូលិសមិនឃើញ​​នរណាម្នាក់មានឯកសារត្រឹមត្រូវទេ។ ជនអន្តោប្រវេសន៍បានសារភាពថា ពួកគេធ្វើដំណើរមកពីទីក្រុង​ Vapi  ​ខេត្ត​ Salavan​ នៃប្រទេសឡាវ ដើម្បីបន្តដំណើរទៅរកការងារធ្វើនៅទីក្រុងបាងកកប្រទេសថៃ។ ពួកគេក៏បាននិយាយផងដែរថា ​អ្នកដំណើរ​ម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៥ ០០០ បាតដល់ទីភ្នាក់ងារមួយ​ក្នុងប្រទេសឡាវដែលបានរៀបចំឡានក្រុងហើយបានសន្យាថានឹង​ជូនពួកគេទៅទីក្រុងបាងកក​ដោយឆ្លងកាត់ទន្លេមេគង្គ។ ​

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមន្រ្តីថៃ​បានបង្កើនសន្តិសុខនៅតាមព្រំដែនដើម្បីការពារជនចំណាកស្រុក​ឆ្លងដែនខុសច្បាប់ដើម្បីជាចំណែកមួយការពារការចម្លងមេរោគកូវីដ១៩ពី​ជនចំណាកស្រុកមកប្រទេសថៃ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9666034