តោថ្មស្រស់ស្អាតប្តូរពណ៌សម្បុរក្រោយសំអាតប៉ះពន្លឺព្រះអាទិត្យជាថ្មី បន្ទាប់ពីកប់ជ្រៅក្នុងដីគ្មានសង្ឃឹមបានវិលវិញ
រាជធានីភ្នំពេញ ៖ តោថ្មបុរាណ «បានឡេីងឡានទៅក្រសួងវប្បធម៌ជាមួយភាពស្រស់ស្អាតប្តូរពណ៌សម្បុរក្រោយពីដុសលាងសំអាតដី ប៉ះពន្លឺព្រះអាទិត្យជាថ្មី បន្ទាប់ពីកប់ជ្រៅក្នុងដីគ្មានសង្ឃឹមបានវិលវិញ !» ។ នេះបើតាមហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានផ្សាយចេញនាយប់ថ្ងៃទី០៥ ខែកញ្ញានេះ ។
លោកបានបញ្ជាក់ថា «សូមឱ្យគំរោងដែលកំពុងសាងសង់នេះបានដំណេីរការដោយជោគជ័យ ! អរគុណសន្តិភាព និងការអភិវឌ្ឍ ដោយមិនត្រឹមតែមនុស្ស សត្វ អាចរស់នៅជួបជុំគ្នាជាថ្មី សូម្បីតែកេរ្ត៍មរតកដូនតាខ្លះដែលបានរសាត់បាត់ឆ្ងាយពីទឹកដីដ៍ពិស្សុតនេះ ខ្លះកប់ជ្រៅក្នុងព្រៃក្នុងទឹកក្នុងដីបានកកាយក្រោកឈរបង្ហាញរិទ្ធីអំណាចស័ក្តិសិទ្ធជាថ្មី ! សូមអនុមោនាបុណ្យបិណ្ឌទី៤!
សូមបញ្ជាក់ថា ៖ កម្លាំងស៊ីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដែលមានកម្ពស់ជាង២.៥ម៉ែត្រ ទំហំដងខ្លួនជាង១ម៉ែត្រ និងបានប្រគល់តោថ្មនេះ ជូនទៅរដ្ឋបាលរាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត ។ ការប្រទះឃើញនេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល នៅចំណុចការដ្ឋានស្តុបទឹកស្អាត គម្រោងរបស់ប្រទេសជប៉ុន មាត់ទន្លេ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព