ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ចោលប្តីនិងកូនប្រុស២នក់ឲ្យនៅកំព្រាក្រោយពេលលោកគ្រូពេទ្យភ្នែកចាក់ថ្នាំបណ្តាលឲ្យប្រត្តិកម្មថ្នាំ។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅចំនុចផ្ទះលេខ១០៨ផ្លូ១១០សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះម៉ន សាវន ភេទស្រីអាយុ៣០ឆ្នាំមុខរបរលក់សាច់គោស្នាក់នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
តាមសម្តីរបស់ប្តីស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានដឹកប្រពន្ធរបស់គាត់មកឲ្យគ្រូពេទ្យវះកាត់យកទឹកដក់ក្នុងភ្នែកខណៈដែលគ្រូពេទ្យពិនិត្យភ្នែករបស់ប្រពន្ធរបស់គាត់រួចក៏ចាក់ថ្នាំដើម្បីវះកាត់មួយសន្ទុះក្រោយមកស្រាប់តែប្រកាច់បែកពពុះមាត់ភ្លាមៗនោះក្រុមគ្រូពេទ្យបានព្យាយាមដឹកស្ត្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់់ម៉ែតតែជាអកុសល់ស្ត្រីរងគ្រោះខាងលើស្លាប់បាត់បង់ជិវិតទៅហើយ។
បន្ទាប់ក៏ដឹកសពយកមកកន្លែងដើមវិញ
ក្រោយពេលកើតហេតុខាងក្រុមគ្រូពេទ្យបានធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះក្រៅប្រពន្ធ័តុលាការដោយមានសំណងទៅឲ្យប្តីស្ត្រីរងគ្រោះចំនួន៨០០០ដុល្លាសហរដ្ឋអាមរិកដើម្បីបញ្ចប់រឿង៕ដោយ៖ សួង សាម