Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្រៀម​ចិត្ត​កាយ​ដោះស្រាយ​តែ​រឿង​បច្ចុប្បន្ន​ទៅ​បាន​ហើយ

ប្រសិនបើ​រឿង​កន្លង​ទៅ​ហើយ វា​ហួស​ផុត​បាត់​ទៅ​ហើយ ឲ្យ​វា​ចប់​ទៅ​ចុះ មិន​គួរ​យក​មក​ទុក​ឲ្យ​ស្ដុក​ណែន​ក្នុង​ចិត្ត​ទេ ហើយ​វា​ក៏​មិន​មាន​អ្វី​បង្ក​ការ​បៀតបៀន​ដល់​ចិត្ត​ដែរ​បើ​យើង​មិន​រវល់​នឹង​វា ត្រៀម​ចិត្ត ត្រៀម​កាយ​ដោះស្រាយ​តែ​រឿង​ដែល​កើតឡើង​ក្នុង​បច្ចុប្បន្ន​ទៅ​បាន​ហើយ ។

ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ជា​ទូទៅ​មនុស្ស​យើង​ភាគច្រើន​ចូល​ចិត្ត​គិត​រឿង​ផ្សេង​ៗ​ក្នុង​អតីតកាល ហើយ​សន្សំទុក​នូវ​រឿង​ដែល​មិនល្អ​ក្នុង​ចិត្ត​គឺ រឿង​ដែល​កន្លង​ហួស​ទៅ​ខ្លះ រឿង​ខ្លួន​ឯង​ខ្លះ រឿង​អ្នក​ដទៃ​ខ្លះ រឿង​ដែល​មិនមែន​ជាស​ភាវៈ​ពិត​គ្រាន់តែ​ជា​ការ​ស្រមើល​ស្រមៃ​ខ្លះ ឯ​រឿង​ខ្លះ​កិលេស​ក្នុង​ចិត្ត​ខ្លួនឯង​បាន​និមិត្ត​ឲ្យ​កើតឡើង​ខ្លះ ពិតជា​ធ្វើ​ឱ្យ​ខួរក្បាល​តឹង​ណែន​ពេក​ហើយ ។

ព្រោះតែ​អំណាច​នៃ​កិលេស​ក្នុង​ចិត្ត មនុស្ស​យើង​តែង​ខ្វាយខ្វល់​ចូល​ទៅ​ជំពាក់​វាក់​វិ​ន​ក្នុង​រឿង​ទាំងឡាយ សូ​ម្បី​តែ​រឿង​ដែល​កន្លង​ទៅ​ហើយ រួច​ផុត​ទៅ​ហើយ ក៏​នៅ​តែ​យក​មក​គិត​ឲ្យ​ចិត្ត​ស្តុក​តឹង​ណែន​ក្នុង​ក្បាល សុទ្ធតែ​ជា​ការ​ឥតប្រយោជន៍​សោះ សូម​ទម្លាក់​ចោល​រឿង​ចា​ស់​​​ៗ​ទាំង​អស់នោះ​ទៅ គិតគូរ​តែ​រឿង​ថ្មី​វិញ​ប្រសើរ​ជាង ។ 

ផ្តល់សិទ្ធដោយ​៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9665741