Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងរ៉ាវដ៏ចម្លែកមួយនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក

ដើម្បីដឹងច្បាស់ យើងមកធ្វើការស្គាល់បុគ្គល ២ រូបនេះជាមុនសិន

រូបភាពទី១ គឺលោក អាប្រាហាម លិងខូលន៍ ( Abraham Lincoln )

រូបភាពទី២ គឺលោក ចន អែហ្វ កេណ្ណឺឌី ( Jonh F. Kennedy )

ពួកគាត់ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ ចំណែករឿងដែលចម្លែកនៅគឺ

_ លោក លិងខូលន៍ ជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ១៨៦០។ 

_ លោក កេណ្ណឺឌី ជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ១៩៦០។ 

_ គាត់ទាំងពីរនាក់ទទួលមរណភាពចំពោះមុខភរិយារបស់ខ្លួន។ 

_ គាត់ទាំងពីរនាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងពីក្រោយខ្នង។ 

_ លោក អ៊ែនឌ្រូ ចនសុន ជាអ្នកស្នងដំណែងពីលោក លិងខូលន៍ កើតនៅឆ្នាំ ១៨០៨។ 

_ លោក លីនដុន ចនសុន ជាអ្នកស្នងដំណែងពីលោក កេណ្ណឺឌី កើតនៅឆ្នាំ ១៩០៩។ 

_ ចន ប៉ែក ប៑ូត ឃាតកររបស់លោក លិងខូលន៍ កើតនៅឆ្នាំ ១៨៣៩។ 

_ លី ហាវី អូស្វាល់ ឃាតកររបស់លោក កេណ្ណឺឌី កើតនៅឆ្នាំ ១៩៣៩។ 

_ ឃាតករទាំងពីរនាក់ត្រូវបានគេលួចសម្លាប់ចោលមុនពេលជំនុំជំរះក្តី។ 

_ ទីប្រឹក្សាផ្ទាល់របស់លោក លិងខូលន៍ ឈ្មោះ កេណ្ណឺឌី បានជូនយោបល់ដោយទទូចបំផុត សូមកុំអញ្ជើញទៅមើលល្ខោន ជាកន្លែងដែលលោកត្រូវគេបាញ់ប្រហាររូបលោក។ 

_ ឯទីប្រឹក្សាផ្ទាល់របស់លោក កេណ្ណឺឌី ឈ្មោះ លិងខូលន៍ ក៏បានជូនយោបល់ដោយទទូចបំផុតដូចគ្នា កុំឲ្យអញ្ជើញទៅរដ្ឋតិចសាស់ ដែលជាកន្លែងដែលឃាតករបាញ់ប្រហារដូចគ្នា។ នេះ

ពិតជារឿងមហាចម្លែកពិតមែនដែរឬទេ?

ដកស្រង់ចេញពីសៀវភៅ : ពិភពរឿងប្លែក

from: https://tnaot.com/km/m/detail/article/9663415