Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាគ្រោងបើកសម្ពោធច្រកទ្វារអន្តរជាតិម៉ឺនជ័យ ក្នុងពេលឆាប់ៗ

ច្រកទ្វារព្រំដែនម៉ឺនជ័យ ដែលស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ជាប់នឹងច្រកទ្វារព្រំដែន តឺន​ណា ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានអាជ្ញាធរកម្ពុជា-វៀតណាម ឯកភាពគ្នា ក្នុងការតំឡើងឱ្យទៅជាច្រកទ្វារអន្តរជាតិ។

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ ដាក់ឲ្យដំណើរការជាផ្លូវការ នូវការដំឡើងកម្រិត ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

កិច្ចពិភាក្សានេះ ត្រូវបានលើកឡើងនូវការត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការ នូវការដំឡើងកម្រិតច្រកទ្វារព្រំដែនម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម)។

បើតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា នាពេលកន្លងមក រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរ ឱ្យមានភាពល្អប្រសើរលើគ្រប់  វិស័យ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែនម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឲ្យលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគីវៀតណាម ចំនួន២លើកផងដែរ។ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9663216