Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីគ្មានផ្ទះសម្បែងម្នាក់បានចូលទៅដុតហាងទូរសព្ទមួយដោយគ្មានហេតុផលអ្វីសោះ

យោងតាមម្ចាស់ហាងនិងកាមេរ៉ាសុវត្ថិភាពបានឱ្យដឹងថា មានស្ត្រីគ្មានផ្ទះសម្បែងម្នាក់​បានចូលទៅក្នុងហាងទូរសព្ទដៃមួយដែលបិទទ្វារ ហើយបានដុតភ្លើងដោយមិនមានគំនុំអ្វីនឹងម្ចាស់ហាងឡើយ។

ហាងនេះមានទីតាំងនៅ​សង្កាត់ Pattaya Klang ៥។ ​ម្ចាស់ហាងឈ្មោះ​ Thanawat Thiang​ អាយុ ៥១ ឆ្នាំភេទប្រុស បាននិយាយថា ​នៅម៉ោងប្រហែល ១០យប់ មានអ្នកជិតខាងម្នាក់​ឃើញមាន​ភ្លើងឆេះតិចតួចនៅក្នុងហាងរបស់គាត់ ហើយ​គេបានចូល​ទៅពន្លត់ឱ្យ។ ម្ចាស់ហាង​បានវិលត្រឡប់មកហាងវិញ ហើយពិនិត្យមើល​កាមេរ៉ាសុវត្ថិភាព​ដើម្បីស្វែងរករូបភាពជនល្មើសដែលបានដុតហាងរបស់គាត់។ ជនល្មើសបានរត់គេចខ្លួនភ្លាមៗបន្ទាប់ពីដុតភ្លើងឱ្យឆេះឡើង។ កាសែត the pattaya បានកត់សម្គាល់ថានេះគ្រាន់តែជា​ឧប្បត្តិហេតុធម្មតានិងបញ្ហាចោរកម្មបន្តិចបន្តួច​ ព្រោះមានការកើនឡើងចំនួនប្រជាជនគ្មានផ្ទះសម្បែងនៅ​ទីក្រុង Pattaya ប៉ុណ្ណោះ។ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩ និងការបិទព្រំដែន​ចំពោះភ្ញៀវទេសចរអន្តរជាតិ ប្រជាជនដែលគ្មានផ្ទះសម្បែងបានកើនឡើងគួរឱ្យកត់សម្គាល់។

​ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ហាងសង្ឃឹមថាប៉ូលិសនឹងយកចិត្តទុកដាក់លើបញ្ហានេះជាខ្លាំង ហើយអាចចាប់ជនល្មើសមកដាក់ទោស៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9663193