មនុស្សយើងម្នាក់ៗគ្មាននរណាកើតមកអង្គុយតែល្អរហូតនោះទេ មានល្អខ្លះ មានអាក្រក់ខ្លះ គឺជារឿងធម្មតារបស់មនុស្ស។ មនុស្សមួយចំនួនតែងតែអស់សង្ឃឹមនៅពេលដែលជីវិតរបស់ពួកគេជួបនឹងបញ្ហាហើយក៏បណ្តាលឱ្យពួកគេក្លាយខ្លួនជាមនុស្សទន់ខ្សោយ និង អស់សង្ឃឹមក្នុងជីវិតតែម្តង។
ចូរចងចាំថានៅលើលោកនេះគ្មានអ្វីដែលសមបំណងយើងរហូតនោះទេ មានអាក្រក់ មានល្អ មានស មានខ្មៅ គឺជារឿងដែលយើងគង់តែនឹងជួបដូច្នេះហើយនៅពេលដែលអ្នកបានជួបនឹងបញ្ហាអ្វីមួយសូមកុំអាលអស់សង្ឃឹមឱ្យសោះត្រូវតែព្យាយាមបន្តអ្វីដែលអ្នកអាចធ្វើបាន លើកទឹកចិត្តខ្លួនឯងឱ្យរឹងមាំដើម្បីប្រយុទ្ធជាមួយនឹងបញ្ហាបន្តទៀត។
ព្យាយាមធ្វើគឺប្រសើរជាងអង្គុយអស់សង្ឃឹមមិនព្រមធ្វើអ្វីសោះនោះដែរទោះជាលទ្ធផលនោះទៅជាយ៉ាងណាក៏ដោយក៏អ្នកមិនមានវិប្បដិសារីនៅក្នុងចិត្តដែរ។ កុំអាលអស់សង្ឃឹមឱ្យសោះត្រូវតែជឿជាក់លើខ្លួនឯងថាអ្នកប្រាកដជាអាចធ្វើបានដរាបណាអ្នកនៅមានដង្ហើមក្តីសង្ឃឹមគឺមិនបាត់បង់ឡើយ។ ទោះជាអ្នករស់បានតែមួយថ្ងៃទៀតក៏ត្រូវតែរស់ឱ្យមានន័យដែរ៕