Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គន្លឹះងាយៗប្រើ Flip កែរូបភាពនិងវីដេអូបញ្ច្រាសទាំង iPhone និង Android

មុខងារកែ Flip រូបភាពនិងវិដេអូបញ្ច្រាសគឺជាមុខងារដែលងាយស្រួលប្រើបំផុត ប៉ុន្តែមានម្ចាស់ទូរសព្ទភាគច្រើនមិនបានចាប់អារម្មណ៍មុខងារមួយហ្នឹងទេ ផ្ទុយទៅវិញសឹងតែ ១០០% យើងច្រើនប្រើតែមុខងារ Rotation (ត្រឡប់ឬបង្វិលរូប)។

 ខាងក្រោមនេះគឺជារបៀបកែ Flip រូបភាពនិងវីដេអូបញ្ច្រាសនៅពេលដែលអ្នកចង់ប្ដូរទិសដៅនៃរូបភាពឬវីដេអូណាមួយ៖

ចំពោះ iPhone

សម្រាប់អ្នកប្រើប្រាស់ទូរសព្ទស៊េរី iPhone គ្រប់គ្រឿងដើម្បីកែ Flip រូបភាពនិងវីដេអូបានអ្នកត្រូវចូលទៅកាន់កម្មវិធី Photos > ចុចលើរូបឬវីដេអូដែលចង់កែ > Edit > ចុចសញ្ញា Flip ដែលនៅឆ្វេងដៃផ្នែកខាងលើបំផុត > Done

ចំពោះ Android

ដើម្បីកែ Flip រូបភាពឬវីដេអូបញ្ច្រាសក្នុងទូរសព្ទ Android បាន ដំបូងអ្នកត្រូវចូលទៅកាន់ Photos/Album > ចុចលើរូបឬវីដេអូដែលចង់កែ > ចុចលើរូបខ្មៅដៃ(Edit) > ចុចសញ្ញាទី២បន្ទាប់ពី Rotation > Save ឬសញ្ញាធីក

ចំណាំ៖ ចំពោះទូរសព្ទស៊េរី Oppo គឺមិនមានមុខងារ Flip រូបភាពនេះទេ។ អត្ថបទដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9662863