Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ជន​បរទេសម្នាក់ត្រូវចាប់ខ្លួនពីបទ​រស់​នៅលើទឹកដីថៃរយៈពេល៤ឆ្នាំដោយគ្មានលិខិតឆ្លងដែន

បុរសជនជាតិប៊ែល​ហ្ស៊ិកអាយុ ៤៩ ឆ្នាំម្នាក់ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន បន្ទាប់ពី​រស់នៅក្នុងព្រះរាជាណាចក្រថៃដោយគ្មានលិខិតឆ្លងដែន។

​ជនល្មើស​បានរស់នៅក្នុងផ្ទះល្វែងមួយនៅ​ខណ្ឌ Wang Thonglang ​ទីក្រុងបាងកកអស់រយៈពេលជាង ៤ឆ្នាំមកហើយ។ អ្នកស្រុកបានប្រាប់មន្រ្តីអន្តោប្រវេសន៍ថា ​ជនរងគ្រោះតែងតែនាំស្ត្រីថៃទៅផ្ទះរបស់គាត់ ហើយបើតាមអ្នកជិតខាងបានឱ្យដឹងថាជនល្មើសមិនមានការងារធ្វើនោះទេ។ ក្រោយបានត្រួតពិនិត្យ​ព័ត៌មានរបស់ជនល្មើ​សបានឱ្យដឹងថា ជនល្មើសមិនមានលិខិតឆ្លងដែនចូលមកក្នុងប្រទេសថៃទេ ​ហើយរូបគេធ្លាប់ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំ​កាលពីឆ្នាំ ១៩៩៩ មានន័យថាជនល្មើសត្រូវជាប់ក្នុងបញ្ជីខ្មៅដែលហាមមិនឱ្យចូលទឹកដីថៃនោះឡើយ។ ​ជនល្មើសបានប្រាប់ប៉ូលិសថា បន្ទាប់ពី​គេត្រូវបាននិរទេសឱ្យត្រឡប់ទៅកាន់ប្រទេសប៊ែលហ្ស៊ិក គេបានព្យាយាមវិលត្រឡប់មកប្រទេសថៃវិញតាមរយៈអាកាសយានដ្ឋាន Suvarnabhumi​ កាលពី ៦ ឆ្នាំមុន ប៉ុន្តែត្រូវបាន​មន្ត្រីអន្តោប្រវេសន៍បដិសេធ​។

ជំនួសឱ្យការហោះហើរត្រឡប់ទៅប៊ែលហ្សិកវិញ ជនល្មើសបានហោះហើរទៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកគឺប្រទេសកម្ពុជា ហើយក្រោយមកទៀត គេបានឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់​តាមព្រំដែនកម្ពុជា-ថៃ។ ខណៈពេលកំពុងរស់នៅក្នុងប្រទេសថៃ​ ​ជនល្មើសបានបានប្រាប់ប៉ូលិសថា រូបគេ​​ត្រូវបានអ្នកសិល្បៈទាក់ទងឱ្យ​សម្តែងក្នុងរឿងភាគនិងខ្សែភាពយន្ត​ថៃមួយចំនួនផងដែរ។ ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនតារាសម្តែងរូបនេះដោយចោទប្រកាន់ពីបទចូលមកព្រះរាជាណាចក្រថៃដោយគ្មានការអនុញ្ញាត។ បច្ចុប្បន្នជន​ល្មើសកំពុងស្ថិតនៅប៉ុស្តិនគរបាល​​ខណ្ឌ Wang Thonglang ​ដើម្បីរង់ចាំការកាត់ទោស៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9662730