កាលពីប៉ុន្មានម៉ោងមុននេះបន្តិច ផលិតកម្ម សាន់ដេ បានបញ្ចេញបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា ស្រលាញ់ BTS ពេញបេះដូង ដែលជាសំនៀងបកស្រាយដោយ កញ្ញា ម៉ានីតា និងនាយ ចឺម បានចូលរួមសម្ដែងក្នុងន័យចង់បង្ហាញពីក្មេងស្រីម្នាក់ដែលមានចិត្តស្រលាញ់ក្រុមតារាចម្រៀងប្រុសកូរ៉េ គឺក្រុម BTS ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនេះ គឺអ្នកគាំទ្ររបស់ ក្រុមចម្រៀងប្រុសកូរ៉េ BTS បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងទៅលើបទចម្រៀងមួយបទនេះ រហូតដល់មានការចែករំលែកតគ្នាពាសពេញបណ្ដាញសង្គមហ្វេសប៊ុក។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានសិល្បករ អាចារ្យធំបានបង្ហាញការមិនពេញចិត្តចំពោះបទចម្រៀងមួយបទនេះព្រមទាំងបានបង្ហោះសារយ៉ាងវែងអន្លាយភ្ជាប់ជាមួយរូបថតរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកយ៉ាងច្រើនផងដែរថា៖ “សិល្បករខ្មែរ! ចម្រៀងខ្មែរ! តែ…”ខ្ញុំស្រឡាញ់ BTS ពេញបេះដូង”? ? ? បងមិនហ៊ានច្រណែនប្អូនទេ! ក្នុងនាមជាកោសិការសិល្បៈនៃជាតិសាសន៍ មួយដែរ បែរជាលូនទៅទ្រ ជ្រកក្រោមនាមត្រឹមជា #ហ្វេនសិល្បករមួយក្រុមរបស់បរទេស ទៅវិញ? អាចប្រហែលខួរគិតទាល់ច្រក ឬអាចជាយុទ្ធវិធីរកទីផ្សារ ឬអាចជាគំនិតទុច្ចរិត គ្មានមនសិការក្នុងក្បាល ល។ល សូមពិចារណាបន្ថែម! ឯណាតម្លៃនៃសិល្បៈរបស់ជាតិខ្លួន? ខ្ញុំធ្វេីមិនបានទេ អស្ចារ្យពេកហេីយ ជាចុងក្រោយ “ខ្ញុំស្រឡាញ់អ្វីដែលជាខ្មែរពេញបេះដូង” មិនឱនក្បាលលក់ឧត្តមគតិជាដាច់ខាត។ ”៕
ចង់ជា្របច្បាស់ សូមទស្សនាវីដេអូបទចម្រៀងខាងក្រោមនេះ៖