រឿងរ៉ាវចចាមរ៉ាមអំពីដំណឹងនៃការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម លំដាប់ពិភពលោក Lionel Messi ពីក្លឹបដែលខ្លួនស្នាក់នៅជាមួយអស់ពេលជាយូរFC Barcelona ហាក់ត្រូវបានបញ្ចប់ត្រឹមយប់មិញនេះហើយ ក្រោយ Messi បានបញ្ជាក់ថា ខ្លួននឹងបន្តលេងនៅក្លឹបមួយរដូវកាលទៀត។
Messi បានបញ្ជាក់ថា ខ្លួនពិតជាមិនសប្បាយចិត្តជាមួយថ្នាក់ដឹកនាំក្លឹបឡើយ និងថាក្លឹបមិនមានគម្រោងយូរអង្វែងច្បាស់លាស់អំពីទម្រង់លេង ក៏ដូចជារចនាសម្ពន្ធ័កីឡាករ។
លើសពីនេះ Messi បាននិយាយថា លោក Bartomeu ដែលជាប្រធានក្លឹបបច្ចុប្បន្នក្បត់ពាក្យសន្យារបស់ខ្លួន ដែលធ្លាប់និយាយថាMessi ចង់ចេញពីក្លឹបពេលណាក៏បាន តែពេលដែល Messiចង់ចេញរដូវកាលនេះ ស្រាប់តែប្រធានក្លឹបរូបនេះទាមទារប្រាក់ ៧០០លានអឺរ៉ូ ដែល Messi និយាយថាជារឿងមិនអាចទៅរួច។
មូលហេតុនេះហើយ ដែល Messi សម្រេចនៅបន្តមួយរដូវកាលទៀតអោយចប់កុងត្រា ដោយ Messiលើកឡើងថាមិនចង់ឡើងតុលាការ តទល់នឹងក្លឹប FC Barcelona ដែលជាក្លឹបលោកស្រឡាញ់រហូតមកទេ។
ប្រភព៖ Goal