ដំណឹងនៃការក្លាយជាខ្លួនជាកីឡាកររបស់ក្លឹបតោខៀវChelsea របស់កីឡាករសញ្ជាតិអាល្លឺម៉ង់ Kai Havertz បានរសាត់អណ្តែតអស់ជាច្រើនសប្តាហ៏ទៅហើយ ដែលធ្វើអោយអ្នកគាំទ្រតោខៀវ បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។
ទោះជាយ៉ាងណា កាលពីយប់មិញនេះ Chelseaបានបង្ហោះផ្លូវការហើយ ថា Kai Havertz បានក្លាយជាកីឡាករ Chelsea ហើយ ក្រោយ Chelsea បានចំណាយប្រាក់ ៦២ លានផោន បូករួមទាំងប្រាក់បន្ថែមផ្សេងៗ ជិត ២០លានទៀត ទៅកាន់ក្លឹប Bayer Leverkusen។ Kai Havertz បានសម្រេចចុះកុងត្រាពេល៥ឆ្នាំ នៅទឹកដីStanford Bridge។
គួរបញ្ជាក់ផងដែរថា Kai Havertzមានអាយុទើបតែ ២១ឆ្នាំប៉ុណ្ណោះ ដោយបានបង្ហាញខ្លួនអោយ Bundesliga 118 ប្រកួតរកគ្រាប់បាល់បាន ៣៦ គ្រាប់ និងបញ្ជូនបាល់អោយគេស៊ុត ២៥ដង។
ប្រភព៖ Goal