Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិបរទេស​២នាក់ត្រូវចាប់ខ្លួនពីបទលក់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ​ខុសច្បាប់

ប៉ូលិសបានចាប់ខ្លួនជនជាតិសិង្ហបុរីម្នាក់ និងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ពីបទលក់អាវុធ​គ្រឿងផ្ទុះនិងគ្រាប់រំសេវដោយខុសច្បាប់ បន្ទាប់ពីប៉ូលិសបានរកឃើញគ្រាប់កាំភ្លើងគ្រាប់បែកដៃ និងកាំភ្លើងនៅក្នុងខុនដូមួយកន្លែងនៅស្រុក​ Huay Khwang ក្រុង bangkok ។

បុរសជនជាតិសិង្ហបុរី​ឈ្មោះ ​Bink អាយុ ២៦ ឆ្នាំ និងបុរសជនជាតិឥណ្ឌូនេស៊ី​ឈ្មោះ Aiden អាយុ ៣២ ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទកាន់កាប់និងលក់កាំភ្លើង​និងគ្រឿងផ្ទុះដោយគ្មានអាជ្ញាប័ណ្ណ។ ជនសង្ស័យទាំងពីរបានចូលប្រទេសថៃកាលពីឆ្នាំមុន​ដោយទិដ្ឋាការអប់រំ។

ដំបូងឡើយប៉ូលិសទទួលបានព័ត៌មានអំពី​ជនល្មើសលក់កាំភ្លើង ​ហើយបានតាមដានសកម្មភាពរហូតដល់ឃើញពួកគេបើកឡានម៉ាក Mercedes ពណ៌ក្រហមមួយគ្រឿង។ ប៉ូលិស​បានតាមដានរថយន្តនោះ ហើយក្រោយមកក៏ឈានទៅដល់ការឆែកឆេរខុនដូ​ដែលជាកន្លែងបុរសទាំង ២ នាក់​រក្សាទុកនូវអាវុធខុសច្បាប់។ នៅពេលឆែកបន្ទប់នោះប៉ូលិស​បានរកឃើញកាំភ្លើងចំនួន ៧ ដើម គ្រាប់កាំភ្លើងចំនួន ៥៨៤ គ្រាប់ គ្រាប់បែកដៃម៉ាក M67 មួយគ្រាប់ គ្រាប់បែកដៃម៉ាក KM18 ចំនួនមួយគ្រាប់ និងគ្រាប់បែកធម្មតាចំនួន​ ២ គ្រាប់​។

​ជនល្មើសបាន​សារភាពថា ​ពួកគេបានលក់កាំភ្លើងនិងគ្រឿងផ្ទុះតាមរយៈកម្មវិធី​ Line និង WeChat ហើយអតិថិជននឹងបង់ប្រាក់តាមរយៈកម្មវិធី Bitcoin។ ប៉ូលិសក៏រកឃើញថាស្លាកលេខនិងការចុះបញ្ជីលើរថយន្ត Mercedes របស់អ្នកទាំងពីរគឺក្លែងក្លាយ ហើយជនល្មើសឈ្មោះ Bink ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារផ្លូវការរបស់រដ្ឋាភិបាល។ ជនល្មើសឈ្មោះ Bink បានទទួលការ​បញ្ជាពី​មនុស្សម្នាក់នៅប្រទេសសិង្ហបុរី​ឱ្យ​បំផ្លាញកាំភ្លើងទាំងអស់ដែលជាថ្នូរនឹងទឹកប្រាក់ចំនួន ១០០ ០០០ បាត។ បច្ចុប្បន្នប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតជនសង្ស័យម្នាក់នោះជាបន្ត៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9662511