Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ណាត់នាងប្រគល់ប្រាក់ឱ្យខ្លួន ​ថ្នូរ​គំរាម​បង្ហោះរូបអាស​​អា​ភាស

ខេត្តស្ទឹងត្រែង ៖ ជន​ឈ្មោះ ចាន់ ភ័​ក្ត្រា ភេទប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិក្រោម ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បច្ចុប្បន្នរស់នៅ​ភូមិ​លើ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិវ៉ា​ត់ ត្រូវ​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត​ ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍ ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ។

ជនជាប់ចោទ បាន​ត្រូវ​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ត្រើយ​ខាងកើតស្ពាន​សេ​កុង សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខណៈណាត់​ឲ្យ​នារី​រង​គ្រោះ​យក​លុយ​ចំនួន​១០​លាន​រៀល​ប្រគល់​ឲ្យ​ខ្លួន ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​រូប​អាសអាភាស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ពី​ទោស​កំហុស​ដែល​បាន​គំរាមកំហែង​ដូច​ការ​ចោទ ប្រកាន់​នោះ​មែន និង​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​បន្ត​នីតិវិធី ។

នៅ​សាលាដំបូង ក្រោម​ការ​សើ​ុ​ប​សួរ​ដោយលោក អួ​ង វុ​ទ្ធា ចៅក្រម​ស៊ើប​សួរ បាន​សម្រេច​ចោទប្រកាន់​ជន​ឈ្មោះ ចាន់ ភ័​ក្ត្រា ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៣២៧ និង​មាត្រា​៣៧៣ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​មាត្រា​នេះ ជន​ត្រូវ​ចោទ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។ បច្ចុប្បន្នជនជាប់ចោទ​ខាងលើ​បាន​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួននៅ​ពន្ធនាគារ តាម​ដីកា​បង្គាប់ ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​៥៤៦/២០ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9662230