គម្រោងសាង់សង់ ព្រលានយន្តហោះខេត្តបាត់ដំបង កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយនឹង អ្នកពាក់ព័ន្ធ នៅក្នុងវិស័យអាកាសចរ ដើម្បីរៀបចំដំណើរការសាងសង់ប្រកបទៅដោយភាពរលូន។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដោយមានការដឹកនាំពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ ទទួលជួបពិភាក្សាអំពីដំណើរការរៀបចំព្រលានយន្តហោះបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ជាមួយនឹងអ្នកពាក់ព័ន្ធជាច្រើនទៀត ក្នុងនោះមាន លោក តិក សាលី អនុរដ្ឋលេខាធិការ និងគណៈប្រតិភូររដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នៅសាលាខេត្តបាត់ដំបងព្រមទាំងលោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសូរិយោគដីខេត្តបាត់ដំបងផងដែរ។
បើតាមលោក តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានណែនាំដល់រដ្ឋបាលខេត្ត បានឱ្យដឹងថា គម្រោងនេះ គឺត្រូវធ្វើការដាំបង្គោលកំណត់ព្រំដីនិងការចុះបញ្ជីកម្មសិទ្ធិដីធ្លីព្រលានយន្តហោះបាត់ដំបង(ព្រលានយន្តហោះវាលបែកចាន) ទៅតាមនិតីវិធីរបស់មន្ត្រីជំនាញផងដែរ។
បន្ទាប់ពីធ្វើការពិភាក្សារួចមក លោក សឿម ប៊ុនរិទ្ធិ និងគណៈប្រតិភូអាកាសចរស៊ីវិល បានចុះទៅទីតាំងព្រលានយន្តហោះ ដើម្បីពិនិត្យមើលការបោះបង្គោលព្រំដីព្រលានជាក់ស្តែង៕ ដោយ៖ ឃួន លក្ខិណា