ថ្នាំ Hydrocortisone អាចជាក្តីសង្ឃឹមថ្មីសម្រាប់អង់គ្លេស មានប្រសិទ្ធភាពខ្ពស់ព្យាបាលអ្នកជំងឺកូវីដ ១៩
ប្រទេសអង់គ្លេស ៖ ក្ដីសង្ឃឹមលើការព្យាបាលដ៏ប្រសើរអ្នកជំងឺឆ្លងវីរុស COVID-19 បានលេចនៅប្រទេសអង់គ្លេស ដែលនៅទីនោះការសិក្សាមួយបង្ហាញថា ថ្នាំ HYDROCORTISONE ជាថ្នាំដែលមានតម្លៃថោកអាចកាត់បន្ថយបានប្រមាណជា២០%នៃគ្រោះថ្នាក់ស្លាប់របស់បណ្ដាអ្នកជំងឹដែលឆ្លងវីរុសដល់ដំណាក់កាលធ្ងន់ធ្ងរ ។
ថ្នាំ HYDROCORTISONE ជាថ្នាំប្រឆាំងការរលាកដែលប្រើច្រើនក្នុងមជ្ឈដ្ឋានពេទ្យ បើតាមអ្នកស្រាវជ្រាវអង្កគ្លេសថា អាចបង្កើនភ័ពវាសនានៃការនៅរស់រានមានជីវិតរបស់បណ្ដាអ្នកជំងឹធ្ងន់ ហើយក៏ជួយជំរុញឲ្យពួកគេបានឆាប់ជាផងដែរ ។ អ្នកសិក្សាស្រាវជ្រាវលោក ANTHONY GORDON នៃ IMPERIAL COLLEGE ក្រុងឡុងដ៏ជាអ្នកលាតត្រដាងរឿងនោះប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃទី៣ កញ្ញា ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព