Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ករណី​កូ​វី​ដ​នៅ​ប្រេ​ស៊ី​ល ឡើង​ផុត​៤​លាន​ករណីហើយ

ប្រេ​ស៊ី​ល​ ៖ ​ប្រទេស​ប្រេ​ស៊ី​ល ​មាន​ករ​ណី​​ឆ្លង​កូ​វី​ដ១៩​ ​ឡើង​ផុត ៤​លាន​ករណីហើយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​តែ​ចំនួន​នៃ​ការ​ឆ្លង​កាន់តែ​កើនឡើង​បន្ត​ត្រូវ​បាន​កត់​ត្រាទុក​នៅ​ទូ​ទាំង​ប្រទេស​។

ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ដោយ​កូ​វី​ដ​ចំនួន ៤៣,៧៧៣​ករណី និង ករណី​​បាត់​បង់​ជីវិត​​ថ្មី​ចំនួន ៨៣៤​ករណី កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត ដែល​បាន​នាំ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ដល់ ៤,០៤១,៦៣៨​នាក់ និង​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ដល់ ១២៤,៦១៤​នាក់​។

បន្ទាប់​ពី​សហរដ្ឋអាមេរិក ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​នៃ​ការ​ឆ្លង​និង​ការ​​បាត់​បង់​ជីវិត​​ខ្ពស់​បំផុត​ទី ២ នៅ​ទូ​ទាំង​ពិភពលោក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins ។ ប្រេ​ស៊ី​ល​ក៏​តាម​ពីក្រោយ​សហរដ្ឋអាមេរិក​ផង​ដែរ ក្នុង​នាម​ជា​ប្រទេស​ទី​២ នៅ​លើ​ពិភពលោក ដែល​បាន​ឆ្លង​ផុត​ការ​ឆ្លង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៃ​ការ​ឆ្លង​ចំនួន ៤​លាន​នាក់​។

ចំនួន​អ្នក​​បាត់​បង់​ជីវិត​ជា​មធ្យម ៨៦៩​នាក់ ត្រូវ​បាន​កត់ត្រា​រាល់ថ្ងៃ​ក្នុង​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែសីហា ដែល​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ទាប​បំផុត​របស់​ប្រទេស​ចាប់តាំងពី​ថ្ងៃ​ទី​២០ ឧសភា​។ សេដ្ឋកិច្ច​ប្រេ​ស៊ី​ល​ក៏​ទទួល​រង​ផល​ប៉ះពាល់​គួរ​ឱ្យ​កត់សម្គាល់​ពីជំងឺ​រាតត្បាត​នេះ​។ យោង​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ភូមិសាស្ត្រ​ និង​ស្ថិតិ (IBGE) របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជា​ផ្លូវការ កាលពី​ថ្ងៃ​អង្គារ៍ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​ជា​ប្រវត្តិសាស្ត្រ ៩.៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ត្រីមាស​ទី​២ ឆ្នាំ ២០២០៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9662023