Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វាសនា​ពលករ​ទាំង​៨​នាក់​នេះ​តើ​ទៅ​ជា​យ៉ាងណា​ខណៈ​ប្រឈម​ផ្លូវច្បាប់​នៅ​ខេត្ត​ស្រះ​កែវ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំនួន​៨​នាក់​នឹង​ប្រឈម​ផ្លូវច្បាប់​ឡើង​តុលាការ នៅ​ខេត្ត​ស្រះ​កែវ ថ្ងៃ​ទី​៦ កញ្ញា ២០២០​ខាង​មុខ​នេះ ក្រោយ​រង​កា​ចោទប្រកាន់​លួច​ឆ្លង​ដែន​ខុសច្បាប់ ខណៈ​ប្រទេស​ថៃ​ប្រកាស​ដាក់​ប្រទេស​គេ​ក្នុង​គ្រាអាសន្ន​។

ពលករ​ទាំង​៨​នាក់​ខាងលើ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ មាន​ប្រុស​៥ នាក់ ស្រី​៣​នាក់ ក្រោយ​ឃាត់ខ្លួន​ក្នុងស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ កាលពី​ថ្ងៃ​ទី​៤​កញ្ញា ២០២០​នេះ បើ​យោង​តាម​កា​ចុះ​ផ្សាយ​លើ​គេហទំព័រ និង​កាសែត​ថៃ​មួយ ។ ប្រភព​ដដែល​បន្ត​ថា ពលករ​ទាំងនេះ នឹង​ប្រឈម​ផ្លូវច្បាប់ ព្រោះ​បាន​ឆ្លង​ដែន​ដោយ​គ្មាន​ការ​អនុញ្ញាត ស្រប​ពេល​ប្រទេស​គេ​បាន និង​កំពុង​ការពារ​កា​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ពិសេស​ពេល​ប្រទេស​គេ​កំពុង​ដាក់​ក្នុង​គ្រាអាសន្ន​ជា​បន្តបន្ទាប់​តែ​ម្តង ។ បើ​ដូច​ប្រភព​លើក​ឡើង​មែន គេ​មិនដឹង​ថា វាសនា​ពលករ​ទាំង​៨​នាក់​ខាងលើ ទៅ​ជា​យ៉ាងណា​ទេ ខណៈ​មន្ត្រី​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​ថៃ​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9662018