Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយឧត្តមសេនីយ៍ គន់ គីម ប្រគល់សម្ភារបច្ចេកទេស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រ​ង នាយ​សេនាធិការ​ចម្រុះ នៃកងយោធ​ពល​ខេមរ​​ភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលឧបករណ៍ និងបើកវគ្គហ្វឹកហ្វឺនគ្រូបង្គោល ស្តីពីប្រព័ន្ធបញ្ជាឧប្បត្តិហេតុដល់ក្រុមប្រតិបត្តិការរុករក និងសង្រ្គោះ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅទីបញ្ជាការដ្ឋានកងពលតូចទព័ពិសេសឆ័ត្រយោង៩១១ នាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងប្រគល់ឧបករណ៍ សម្ភារៈទាំងនោះថា ការបើកវគ្គបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេសទាំងនេះ គឺជាការគិតគូរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី មើលឃើញតម្រូវការខ្ពស់ចំពោះសមត្ថភាព និងជំនាញ ក៏ដូចជាឧបករណ៍ សម្ភារៈបច្ចេកទេស ដើម្បីបម្រើដល់ប្រតិបត្តិការសង្គ្រោះ សម្តេចក៏បានចាត់ចែងបញ្ជាឱ្យរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមការងារសង្គ្រោះឱ្យបានច្បាស់លាស់ និងហ្វឹកហ្វឺនបន្ថែមលើសមត្ថភាពរបស់ពួកគេ។

ក្រុមអ្នកសង្គ្រោះដែលទទួលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះមានចំនួនប្រមាណ ១០០នាក់ មកពីអង្គភាពចំនួន៦រួមមាន៖ កងពលតូចលេខ៧០ ចំនួន ១០នាក់, កងពលតូចឆ័ត្រយោងពិសេស ចំនួន ៥០នាក់, កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ១០នាក់, កងវិស្វកម្មអគ្គបញ្ជាការ ចំនួន ១០នាក់, កងពលតូចលេខ១ ចំនួន ១០នាក់ និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ចំនួន ១០នាក់។

ការបណ្តុះបណ្តាលមានចំនួនម៉ោង៣៧ម៉ោង និង៣០នាទី ក្នុងរយៈពេល៥ថ្ងៃ ដោយបណ្តុះបណ្តាលទៅលើមូលដ្ឋានគ្រឹះស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ, យន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងតួនាទី និងការទទួលខុសត្រូវ, ជំនាញក្នុងការសម្របសម្រួលឆ្លើយតបគ្រោះមហន្តរាយ,មូលដ្ឋានគ្រឹះនៃប្រព័ន្ធបញ្ជាឧប្បត្តិហេតុ, ការប៉ាន់ប្រមាណឧប្បត្តិហេតុ, ប្រព័ន្ធបញ្ជាឧប្បត្តិហេតុ និងធនធានសម្ភារៈ នៅក្នុងប្រព័ន្ធបញ្ជាប្រតិបត្តិការ និងការគ្រប់គ្រងធនធានក្នុងឧប្បត្តិហេតុ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើដល់បុគ្គលិកកងប្រតិបត្តិការរុករកសង្គ្រោះចងចាំថា ការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យបុគ្គលិកមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ។ លោកទេសរដ្ឋមន្ត្រី បង្ហាញក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនឹងផ្តល់នូវចំណេះដឹងថ្មី របៀបប្រើប្រាស់ និងបទពិសោធន៍ ហើយបុគ្គលិក រុករកសង្គ្រោះទាំងអស់ និងខិតខំរៀនសូត្របំពេញភារកិច្ចដុះខាត់ច្នៃប្រឌិត បច្ចេកទេស ឱ្យបានល្អប្រសើរថែមទៀត ក្នុងស្មារតីទទួលខុសត្រូវថែរក្សាការពារ ឧបករណ៍ សម្ភារៈប្រកបដោយប្រសិទ្ធិភាពខ្ពស់៕ 

from: https://tnaot.com/km/m/detail/article/9437297