Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ក្រោយសម្លាប់សាហាយរបស់មីងខ្លួន

បុរសម្នាក់បានសារភាពថាបានសម្លាប់អតីតព្រះសង្ឃមួយអង្គដែលទើបតែ​លាចាកសិក្ខាបទ បន្ទាប់ពី​ជនរងគ្រោះរួមភេទជាមួយម្តាយមីងដែល​មានប្តីរួចទៅហើយនៅក្នុងបន្ទប់ទឹក។

​អតីតព្រះសង្ឃរូបនោះមានឈ្មោះថា Sanguan Damthong អាយុ ៤៦ឆ្នាំធ្លាប់ជាព្រះសង្ឃមួយអង្គគង់នៅវត្តមួយក្នុងស្រុក Krasang ត្រូវបានគេកាប់និងចាក់សម្លាប់នៅក្នុងបន្ទប់ទឹក​នៃផ្ទះមួយនៅជាប់ស្រុក Muang កាលពីយប់ថ្ងៃសៅរ៍។សាកសពរបស់គាត់ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃអាទិត្យ។ នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុ គេឃើញថាបុរសរងគ្រោះ​​មិនបានពាក់អាវទេ ហើយខោរបស់គាត់បានស្រាតមកត្រឹមជង្គង់។ ​តាមប្រភពប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះត្រូវ​គេចាក់នឹងកាំបិតជាច្រើនកន្លែងនិងមានស្នាមរបួសជ្រៅៗ​នៅត្រង់ក្បាល​ ស្មា ដៃឆ្វេង និងដងខ្លួន។ លោកវរសេនីយ៍ទោ Panuwat Makmoon អនុប្រធានមន្ត្រីស៊ើបអង្កេតស្រុក Muang បាននិយាយថានឹងសួរចម្លើយម្ចាស់ផ្ទះគឺលោក Liam និងលោកស្រី Od ។

ដំបូងឡើយអ្នកទាំងពីរ​​បានបដិសេធថាមិនបានដឹងអ្វីទាំងអស់អំពីឃាតកម្មនេះ។ បន្ទាប់ពី​ការសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង ពួកគេបានសារភាពថា ជនរងគ្រោះលោក​ Sanguan ត្រូវបានសម្លាប់ដោយស្នាដៃក្មួយប្រុសរបស់ពួកគេឈ្មោះថា​ Sithisak Suraram អាយុ ៤៤ឆ្នាំ រស់នៅក្បែរនោះ។ ជនល្មើស​​បានសារភាពថាខ្លួនពិតជាបានសម្លាប់លោក Sanguan មែន ​ដោយ​សារអតីតព្រះសង្ឃ(ជនរងគ្រោះ) មានទំនាក់ទំនងស្នេហាជាមួយមីងរបស់គាត់គឺអ្នកស្រី Od ។ ប្រហែលជាម៉ោង ៧យប់ថ្ងៃសៅរ៍ ជនរងគ្រោះ​និងអ្នកស្រី Od បានចូលបន្ទប់ទឹក​ហើយធ្វើរឿងមិនគប្បី ក្រោយមកជនល្មើស​បានទាញកាំបិតសំដៅទៅបន្ទប់ទឹក​​ហើយចាក់​ជនរងគ្រោះរហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ កាលពីថ្ងៃអាទិត្យប៉ូលិសបាន​ឱ្យ​ជនល្មើសទៅផ្ទះកើតហេតុដើម្បីធ្វើតា្រប់ការសម្លាប់ម្តងទៀត​។ ជនល្មើសត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9437178