Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ង Plug-in-Hybrid ដែលអាច Off-Road បាន

បើនិយាយពី Plug-in-Hybrid យើងប្រហែលជានឹកឃើញមុនគេដល់ TOYOTA Prius តែវាមិនអាចធ្វើការ Off-Road បានទេ។

ថ្ងៃនេះខ្ញុំនិយាយអំពី JEEP។

ពេលយើងបានលឺឈ្មោះ JEEP យើងនឹកឃើញមុនគេគឺ Fun Off-Road Driving ព្រោះរថយន្តនីមួយរបស់ JEEP សុទ្ធតែអាច Off-Road បានហើយជំនាញទៀតផង។

សម័យកាលថ្មីនេះ មនុស្យកំពុងតែងាកទៅរករថយន្តដែលដំណើរការដោយអាគុយ ឬ Hybrid ឬ Plug-in-Hybrid ដើម្បីសន្សំសំចៃ ក៏ដូចជាជួយរួមចំណែកកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិច្រើនលើសលុប និងកាត់បន្ថយការកើនឡើងកំដៅរបស់ភពផែនដីរបស់យើងផងដែរ។

ជំហានដំបូង យើងឃើញពពួករថយន្តដែលមានភ្ជាប់ជាមួយប្រព័ន្ធ Hybrid ឬប្រើប្រាស់ដោយអាគុយសុទ្ធនោះជាប្រភេទរថយន្ត Sedan (អាចបើកបរបាននៅក្នុងក្រុង) បន្ទាប់មកយើងឃើញមានលើរថយន្ត SUV (អាចបើកបរលើផ្លូវពិបាកបានខ្លះ និងងាយស្រួលប្រើប្រាស់សម្រាប់គ្រួសារ) ហើយមួយរយៈក្រោយនេះយើងឃើញមានក្រុមហ៊ុនមួយចំនួនកំពុងតែបញ្ចេញរថយន្ត Pick up របស់ខ្លួនដែលមានលក្ខណៈ Hybrid និងប្រើប្រាស់អាគុយសុទ្ធ។

នៅពេលនេះខ្ញុំសូមបង្ហាញរថយន្តត្រកូល JEEP មួយដែលយើងធ្លាប់ស្គាល់រួចហើយ នោះគឺ JEEP Wrangler 4xe វាជារថយន្តបំពាក់មកជាមួយប្រព័ន្ធ Plug-in-Hybrid ដែលយើងធ្លាប់តែស្គាល់លើ TOYOTA Prius។ ម៉ាស៊ីនរបស់ JEEPP Wrangler 4xe ជាប្រភេទ Turbocharged ចំនុះ 2.0លីត្រ ជាមួយនឹងម៉ូទ័រចំនួន2 ផលិតបានកម្លាំងសេះចំនួន 375hp និងកម្លាំងបង្វិលជុំ 470lb-ft ហើយ Plug-in-Hybrid របស់វាអាចអោយយើងបើកបរបានចំងាយ 40km ដោយមិនប្រើប្រងឥន្ធនៈបាន។ ហើយអ្វីដែលពិសេសនោះគឹ វានៅតែអាច Off-Road បានយ៉ាងងាយ។

យើងរងចាំមើលតម្លៃទាំងអស់គ្នានៅឆ្នាំក្រោយ ព្រោះរថយន្តនេះនឹងចាប់ផ្ដើមផលិតនៅឆ្នាំក្រោយ ហើយពេលនេះគ្មានប្រភពណាប្រាប់ពីតម្លៃរបស់វានៅឡើយទេ។

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9660918