
នៅថ្ងៃទី២៩ ខែមិថុនា ផលិតកម្ម MLD Entertainment បានចែករំលែកថា “ក្រុមតារាចម្រៀង MOMOLAND នឹងចូលទីផ្សារសិល្បៈសហរដ្ឋអាមេរិកដោយចុះហត្ថលេខាលើកិច្ចសន្យាជាមួយផលិតកម្ម MLD ដែលជាផលិតកម្មមួយក្នុងចំណោមផលិតកម្មធំៗ ទាំង៣ នៅសហរដ្ឋអាមេរិក” ។
លោក Jon Pleeter អ្នកគ្រប់គ្រងផលិកម្មបានមានប្រសាសន៍ថា “យើងមានក្តីរំភើបដែលបានសហការជាមួយក្រុម MOMOLAND ដែលឥឡូវនេះត្រូវបានបង្កើតឡើងសម្រាប់ឆាកពិភពលោកផងដែរ ។ ក្រុម MOMOLAND បានទទួលការចាប់អារម្មណ៍ជាសកល ដោយបានចាប់ដៃគូជាមួយផលិតកម្មធំៗ មានដូចជា ICM, KAMP Global និង MLD Entertainment ។ បច្ចុប្បន្ន ICM សហការជាមួយសិល្បករ Kehlani, Khalid, Nicki Minaj, Yuna និងសិល្បករជាច្រើនទៀត ។
គួរបញ្ជាក់ដែរថា កាលពីដើមខែនេះក្រុម MOMOLAND បានចេញអាល់ប៊ុមបទចម្រៀងពិសេសមួយ ដែលមានចំណងជើងថា “Starry Night” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi