នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៧នាក់ និងគ្មានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៣១៦៩នាក់ រីឯអ្នកស្លាប់នៅតែរក្សាចំនួន ៥៨នាក់ដដែល។ អ្នកឆ្លងថ្មីទាំងអស់គឺជាជនជាតិថៃដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
គិតមកដល់ថ្ងៃនេះប្រទេសថៃមាន ៣៥ថ្ងៃហើយដែលមិនមានអ្នកឆ្លងក្នុងតំបន់។
មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានពន្យារការដាក់ប្រទេសក្នុងក្រឹត្យគ្រាអាសន្នរយៈពេលមួយខែទៀត។ មជ្ឈមណ្ឌលបាននិយាយថាការពន្យារនេះគឺចាំបាច់ខ្លាំងណាស់ ព្រោះប្រទេសថៃនឹងបើកដំណើរការអាជីវកម្ម និងសាលារៀនទាំងអស់ឡើងវិញនៅថ្ងៃពុធ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post