ទីបំផុតយើងមានជម្រើសថ្មីក្រៅពី LINCOLN NAVIGATOR ហើយ។
ក្រោយពីបាត់ខ្លួនមួយរយៈ ទីបំផុតរថយន្ត SUV របស់ JEEP បានបង្ហាញខ្លួនវិញហើយ។ តែមកលើកនេះឋិតនៅក្នុងគម្រោងជា Concept Car ឆ្នាំ2022 នៅឡើយទេ។
កាលពីឆ្នាំ2013 JEEP បានគ្រោងនឹងចេញរថយន្តមួយនេះម្ដងរួចមកហើយ ប៉ុន្តែគម្រោងត្រូវបានផ្អាកវិញរហូតដល់ឆ្នាំ2019 គេក៏គ្រោងនឹងចេញមកម្ដងទៀតតែក៏ត្រូវផ្អាកវិញទៀតដូចគ្នា តែទីបំផុតឆ្នាំនេះវាចេញរូបរាងហើយ។
រថយន្តធំដែលពោរពេញទៅដោយប្រណិតភាព និងបច្ចេកវិទ្យាទំនើបៗ បើអ្នកទាំងអស់គ្នាឃើញហើយប្រាកដជាលង់ស្រលាញ់រថយន្តនេះមិនខាន។
ចំនុចពិសេសគឺ JEEP Grand Wagoneer មាន Screen នៅខាងក្នុងរហូតដល់ទៅ 7 Screen។ ចង្កៀងខាងមុខតភ្ជាប់គ្នានឹងមានបញ្ចេញពន្លឺជាជួរពីចង្កៀងខាងឆ្វេងរហូតដល់ខាងស្ដាំតែម្ដង ហើយនៅត្រង់ប៉ាណាខាងមុខ JEEP ក៏មិនបោះបង់លក្ខណៈតំណាងរបស់ខ្លួនដែរ គឺគេនៅតែប្រើប្រាស់ប៉ាណាបញ្ឈរដដែលហើយមានរំលេចពន្លឺនៅក្នុងនោះថែមទៀតផង។
រថយន្តមួយនេះអាចនឹងយកតួខ្លួនរបស់ Dodge Ram1500 មកប្រើប្រាស់ប៉ុន្តែវានឹងបំពាក់មកជាមួយ Independence Suspension ទាំងខាងមុខនឹងខាងក្រោយតែវានៅតែមានសមត្ថភាព Off-Road បានដដែលព្រោះវាឋិតនៅក្នុងត្រកូល JEEP។
ជាក់ស្ដែងរូបរាង ម៉ាស៊ីន និងតម្លៃ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ មានតែរងចាំមើលរថយន្តពិតនៅឆ្នាំក្រោយ ដែលគេគ្រោងនឹងផលិតវា។
Facebook.com/TayAutoCambodia