
នៅថ្ងៃទី២៨ ខែមិថុនា ក្រុមតារាចម្រៀង BLACKPINK បានសម្តែងបទថ្មីរបស់របស់ពួកគេ “How You Like That” ជាលើកដំបូងក្នុងកម្មវិធីតន្រ្តី Inkigayo របស់ស្ថានីយ៍ទូរទស្សន៍ SBS ។
នៅថ្ងៃដដែល កញ្ញា Jisoo សមាជិកក្រុម BLACKPINK បានយករូបថតរបស់នាង ដែលថតជាមួយ Bona បង្ហោះចូលក្នុង Stories Instagram ដើម្បីបង្ហាញថានាងនូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយកញ្ញា Bona ដែលជាសមាជិក្រុម WJSN ។
Jisoo បានចែករំលែករូបថតគួរឱ្យស្រលាញ់មួយដែលនាងបានផ្តិតយករូបភាពជាមួយ Bona ហើយបន្ថែមចំណងជើងថា “រីករាយដែលបានជួបអ្នក” ។ បន្ទាប់មក Bona បានបង្ហោះយករូបថតរបស់ពួកគេបង្ហោះចូលក្នុងបណ្តាញសង្គម Instagram ដូចគ្នា ដោយបានសរសេរថា “នេះជាលើកដំបូងក្នុងរយៈពេលដ៏យូរដែលយើងបានជួបគ្នា” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi