Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កន្លែងដែលអ្នកគួរពិចារណាពេលទៅលេង ឈៀងម៉ៃ

ទីក្រុងឈៀងម៉ៃ ត្រូវបានជាប់ឈ្មោះជាក្រុងមានចំនួនភ្ញៀវទេសចរទៅលេងច្រើនជាងគេបំផុតនៃក្រុងដទៃរបស់ ប្រទេសថៃ។ ទីក្រុងដែលមានចំណាស់ជាង៧០០ឆ្នាំមួយនេះ ក៏ជាក្រុងធំបំផុតដោយស្ថិតនៅភាគខាងជើងនៃប្រទេស មានចម្ងាយប្រមាណជាង ៧០០គីឡូម៉ែត្រពីទីក្រុងបាងកក។  

ទីក្រុងឈៀងម៉ៃ ចាប់កំណើតឡើងដោយមានក្សត្របីព្រះអង្គជាស្ថាបនិកក្រុង ដោយរូបសំណាក់របស់ទ្រង់សព្វថ្ងៃត្រូវបានដាក់តាំងនៅ ក្រុងចាស់ឈៀងម៉ៃ ទល់មុខអគារ មជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌ទីក្រុងឈៀងម៉ៃ។ ហើយអ្វីដែលជាសោមាសសំខាន់ ធ្វើឱ្យភ្ញៀវទេសចរមិនរំលេង ក្រុងឈៀងម៉ៃ នោះមានដូចជា៖ 

ប្រភពរូបថត៖ travelbeginsat40

១. ប្រាសាទដយសូថេប (Doi Suthep)

ជាជង្រុកវប្បធម៌របស់ប្រទេសថៃ និងជាប្រាសាទបុរាណមានទីតាំងនៅលើភ្នំកម្ពស់ជាង ៩១៥ម៉ែត្រ មើលឃើញទិដ្ឋភាពឈៀងម៉ៃទាំងមូលយ៉ាងស្រស់ស្អាតពីលើអាកាស និងមានអាយុកាលចំណាស់ដល់ទៅ ៧០០ឆ្នាំ។ 

ប្រភពរូបថត៖ chiangmai.bangkok.com

ក្រុងចាស់ឈៀងម៉ៃ ជាក្រុងបុរាណមានគូទឹកព័ទ្ធជុំវិញ ៦គីឡូម៉ែត្រ មានមុខកាត់ ១៥ម៉ែត្រ។ ទីតាំងក្រុងចាស់នេះណ្ដុំទៅដោយស្ថាបត្យកម្មបុរាណ ដូចជាប្រាសាទ ប្រាសាទស៊ីដាយឡង, សារមន្ទីរផានខាំ, ទីសក្ការៈឈៀងម៉ៃភីឡា, វិហារហ្លួងពូមូន, វត្តកេស៊ីហ្លួង និងវត្តផានតា… ដោយគ្រប់សំណង់ទាំងនោះសុទ្ធសឹងតែបានលាបលនទៅដោយរចនាបទបែបថៃយ៉ាងប្រណិត ដែលមិនមានភ្ញៀវទេសចរណាមិនសរសើរនោះទេ ពេលបានទៅលេងតំបន់មួយនេះ។  

២. ក្រុងចាស់ (Old City Temples)

ជារាជធានីចំណាស់មានអាយុតាំងពីសតវត្សរ៍ទី៨ នៃ ព្រះរាជាណាចក្រហៃផុនឆៃ ស្ថិតនៅតាមបណ្ដោយ ទន្លេភីង។ រាជធានីចំណាស់នេះនៅសល់សំណង់បុរាណធ្វើពីដីឥដ្ឋ គ្រឿងឆ្នាំង ក្អម ថូបុរាណកាលពីជំនាន់នោះ ថែមទាំងមានសិលាចារិកមន និងរាជដំណាក់របស់ក្សត្រជំនាន់មុន។ 

ប្រភពរូបថត៖ Shutterstock

៣. សួនសត្វរាត្រី (Chiang Mai Night Safari)

ប្រទេសថៃមានសួនសត្វចំនួន៣ ផ្សេងទៀត ប៉ុន្តែទីនេះវាមានលក្ខណៈពិសេសមួយសម្រាប់ទេសចរ។ លក្ខណៈនៅទីនេះ បង្កើតឡើងក្នុងគោលបំណងធ្វើអោយអ្នកទេសចរណ៍ទទួលបានអារម្មណ៍ប្លែកថ្មីមួយពីការធ្វើដំណើរនៅក្នុងព្រៃនាពេលរាត្រី។ មកកាន់ទីនេះអ្នកនឹងមានអារម្មណ៍ថា ខ្លួនអ្នកកំពុងតែធ្វើដំំណើរកាត់ព្រៃនៅពេលយប់ ព្រោះសត្វនៅទីនេះត្រូវលែងអោយសើរជាសាធារណៈ គ្មានទ្រុង(សម្រាប់សត្វមួយចំនួន) វាបង្កើតបានជាភាពរំភើបម៉្យាង ហើយមានសុវត្ថិភាព។

ប្រភពរូបថត៖ chiangmai.bangkok.com

ប្រភពរូបថត៖ chiangmai.bangkok.com

ប្រភពរូបថត៖ chiangmai.bangkok.com

៤. ជម្រកសត្វដំរីព្រៃឈៀងម៉ៃ (Elephant Jungle Sanctuary Chiang Mai)

ដែនជម្រកសត្វព្រៃនេះគឺជាវណ្ណយុត្តិនៃទេសចរណ៍ប្រកបដោយការទទួលខុសត្រូវដែលត្រូវបានប្រតិបត្ដិការជាដៃគូជាមួយកុលសម្ព័ន្ធភ្នំការ៉ែននិងអ្នកស្រុកឈៀងម៉ៃ។ នេះគឺជាជម្រកសត្វដំរីជាង ៣០ ដែលមានទីតាំងធំ និងស្ថិតនៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីឈៀងម៉ៃ។ ការរក្សាការទុកដាក់ដំរីព្រៃទាំងនេះ នៅរយៈចំងាយមួយពីឈៀងម៉ៃ គឺដើម្បីឱ្យពួកវាស្ថិតក្នុងភាពសុខសាន្តនិងផាសុកភាព។

ប្រភពរូបថត៖ chiangmai.bangkok.com

ប្រភពរូបថត៖ chiangmai.bangkok.com

៥. ឧទ្យានជាតិដូឌីអ៊ិនថុន (Doi Inthanon National Park)  

ដោយមានទឹកជ្រោះភ្នំនិងភាពសម្បូរបែបនៃអេកូឡូស៊ីកន្លែងនេះទាក់ទាញភ្ញៀវទេសចរជាច្រើន។

ប្រភពរូបថត៖ pandotrip

ឧទ្យាននេះមានកំពស់ ១.៨៥០ ម៉ែត (៦.០៧០ ហ្វីត) និងជាភ្នំខ្ពស់បំផុតនៅថៃ។ នៅរយៈកំពស់ ៨០០ ម៉ែត្រ (២.៦០០ ហ្វីត) ដល់ ២.៥៦៥ ម៉ែត្រ (៨.៤១៥ ហ្វីត) តែងតែមានការប្រែប្រួលជានិច្ច។ ដោយសារតែវាមានកំពស់ខ្ពស់ ទើបជាហេតុដែលជះឥទ្ធិពលដល់អាកាសធាតុអោយមានភាពខុសប្លែកគ្នាពីផ្នែកខាងក្រោម។

ប្រភពរូបថត៖ pandotrip

ឧទ្យាននេះក៏មានរូងភ្នំជាច្រើនដែលគួរឱ្យចាប់អារម្មណ៍ក្នុងការរុករក។ ឧទ្យានជាតិដូឌីអ៊ិនថុនពិតជាលំយោលនៃសកម្មភាពនិងទេសភាពប្លែកៗ។

ប្រភពរូបថត៖ pandotrip

from: https://tnaot.com/km/m/detail/article/9436199