ទើបតែបិណ្ឌ២ទេ! តែស៊ឹម សូលិកា លេងសុទ្ធតែជូនលុយទាំងដុំដល់អ្នកម្តាយ ដើម្បីធ្វើបុណ្យ
រាជធានីភ្នំពេញ ៖ ពិធីការិនីជើងចាស់ល្បីឈ្មោះមួយរូប អ្នកនាង ស៊ឹម សូលិកា បានធ្វើអោយមហាជនកាន់តែចាប់អារម្មណ៍ជាខ្លាំងពីជីវិតឡូយឆាយប្រចាំថ្ងៃរបស់នាង ជាពិសេស គឺការប្រើប្រាស់របស់ប្រែនៗ ឡានទំនើប ក៏ដូចជា ការជូនកាដូមានតម្លៃថ្លៃទៅដល់ក្រុមគ្រួសាររបស់អ្នកនាង ។
ជាក់ស្តែងគ្រាន់តែឱកាសបុណ្យកាន់បិណ្ឌឈានមកដល់ភ្លាម តារាស្រីរូបនេះរួមទាំងស្វាមី លោក អេង ឬទ្ធី ព្រមតាំងកូនស្រីបាននាំយកលុយទាំងដុំៗជូនដល់អ្នកម្ដាយជាទីស្រលាញ់ ដើម្បីយកទុកទៅធ្វើបុណ្យ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ ។
ដោយនៅក្នុងការបង្ហោះរូបតាមរយៈបណ្តាញសង្គមរបស់ អ្នកនាង ស៊ឹម សូលិកា គេសង្កេតឃើញថា ទឹកមុខអ្នកម្ដាយរបស់តារាស្រីរូបនេះមានស្នាមញញឹមពេញដោយក្តីសុខជាខ្លាំងទៅដល់កូនៗជាទីស្រលាញ់ដែលបានឱនសំពះគោរពអ្នកមានគុណយ៉ាងទន់ភ្លន់ ។
យ៉ាងណាមិញ នេះមិនមែនជារឿងមួយដែលចម្លែកនោះទេ ដែលអ្នកនាងស៊ឹម សូលិកា បានង្ហោះរូបជូនលុយដល់អ្នកម្តាយបែបនេះ ពីព្រោះតែកន្លងមកនេះ អ្នកនាងតែងតែបង្ហាញពីជិវិតរស់នៅបែបស៊ីវិល័យរបស់ខ្លួនទៅកាន់មហាជនជាច្រើនផងដែរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព