Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក បន្ដកើនឡើងដល់ជាង១០លាននាក់

បើគិតមកដល់វេលាព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ១០ ២៤២ ៩៣២នាក់ ក្នុងនោះស្លាប់ ៥០៤ ៣៦៦នាក់ និងជាសះស្បើយ ៥ ៥៥៣ ១០៧នាក់។

រហូតមកដល់ពេលនេះ អាមេរិកនៅតែជាប្រទេសរងគ្រោះដោយសារកូវីដ១៩ខ្លាំងជាងគេបំផុត នៅលើពិភលោក។ ប្រទេសមហាអំណាចកំពូលរបស់ពិភពលោកមួយនេះ មានអ្នកឆ្លងកូវីដ១៩កើនដល់ ២ ៦៣៧ ០៧៧ ក្នុងនោះស្លាប់ ១២៨ ៤៣៧នាក់ និងជាសះស្បើយ ១ ០៩៣ ៤៥៦នាក់។

ប្រេស៊ីល ជាប្រទេសមានការឆ្លងកូវីដ១៩ច្រើនលំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីអាមេរិក។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ១៩ កើនដល់ ១ ៣៤៥ ២៥៤នាក់ ក្នុងស្លាប់ ៥៧ ៦៥៨នាក់ និងជាសះស្បើយ ៧៣៣ ៨៤៨នាក់។

មហាអំណាចរុស្ស៊ី មានការឆ្លងច្រើនលំដាប់ទី៣ ដោយមានអ្នកឆ្លងកូវីដ១៩ចំនួន ៦៣៤ ៤៣៧នាក់ ក្នុងនោះស្លាប់៩០៧៣នាក់ និងជាសះស្បើយ ៣៩៩ ០៨៧នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9435833