Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​កន្ទេល​ខ្មែរ​ ចូល​ចំណែក​ថែ​ និង​នៅ​ជាមួយ​ព្រះពុទ្ធ​សាសនា​រាប់​រយ​ឆ្នាំ​

កន្ទេល​ខ្មែរ​ជា​រៀងរាល់​ឆ្នាំ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បម្រើ​ឲ្យ​វិស័យ​សាសនា​ក្នុង​ពិធី​បុណ្យ​ទាន​នានា​ ពិសេស​គឺ​បុណ្យ​ភ្ជុំបិណ្ឌ​តែ​ម្ដង។​

កន្ទេល​​​ត្រូវ​ប្រើ​សម្រាប់​​ក្រាល​ឲ្យ​ព្រះសង្ឃ​គង់​ និង​ពុទ្ធបរិស័ទ​អង្គុយ​ប្រារព្ធ​ពិធី​សាសនា​ទៅ​តាម​ទំនៀមទម្លាប់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូត​ដល់​បច្ចុប្បន្ន។​ ក្រៅ​ពី​នោះ​វា​​ជា​របស់​ប្រើប្រាស់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​​មិន​ថាអ្នក​នៅ​ទីក្រុង ឬ​ជនបទ​ តែងនិយម​​ប្រើ​​​ធ្វើ​ជា​កម្រាល​សម្រាប់​​អង្គុយ, ក្រាល​ដេក, ​ទទួល​ភ្ញៀវ​, ក្រាល​ហាល​របស់​ផ្សេង​ៗ​មាន​​​ស្រូវ​​ជាដើម​។

នៅ​ក្នុង​​ព្រះពុទ្ធ​សាសនា​ខ្មែរ​យើង​​មាន​បុណ្យ​មួយ​ដែល​ទាក់ទង​នឹង​កន្ទេល​នេះ​ដែរ ​ហៅ​ថា​បុណ្យផ្កា​កន្ទេល​សាមគ្គី​ដែល​ជា​បុណ្យ​មួយ​ពុទ្ធសាសនិកជន​ធ្វើ​ឡើង​ដើម្បី​រៃ​អង្គាស​កន្ទេល យក​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ទុក​ប្រើប្រាស់​នៅក្នុង​ទីវ​ត្ដ​អារាម។​

មាន​រុក្ខជាតិ​ច្រើន​បែប​ដែលគេអាចយកទៅធ្វើកន្ទេល។ ក្នុងប្រភេទកន្ទេលសាមញ្ញ គេអាចយកស្លឹកត្នោតមកត្បាញធ្វើកន្ទេល ឯដើមចចូតក្នុងប្រភេទពួកកក់ក៏គេតែងយកមកត្បាញកន្ទេលដែរ​ ហៅថាកន្ទេលចចូត។ បើដើមរំចេកវិញ អ្នកស្រុក​ចែកចេញជាពីរពួក។​ ដើមណាដែលមានស្លឹកធំវែង​ហៅថារំចាក តូច​ហៅថា​រំចេក​។

រី​​ឯ​​ពី​កក់​វិញ មាន​កក់​ជ្រុង​គេ​ច្រើន​ត្បាញ​ជា​កន្ទេល​​សាមញ្ញ មិន​ចាំបាច់​ជ្រលក់​ពណ៌​យកសម្រស់អ្វីឡើយ ឯម្យ៉ាងទៀតជាកក់មូល​ដែលគេត្បាញផ្ចិតផ្ចង់ឲ្យមានលម្អដោយមានជ្រលក់ពណ៌ផង៕

អត្ថបទ៖​ WowCambodian /ឯកសារ​ពិគ្រោះ៖ លោក​គ្រូ​ព្រាប ចាន់ម៉ារ៉ា /រូបថត៖ Socheat Chea

from: https://tnaot.com/km/m/detail/article/9660143