តាកែវ៖ ព្រោះតែភ្លើងប្រចណ្ឌប្ដីជាមន្ត្រីយោធាម្នាក់បានកាប់ប្រហារប្រពន្ធចំនួន ៤ពូថៅផ្ទួនៗបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប៉ុន្តែជាអកុសលបានស្លាប់ព្រោះរបួសធ្ងន់ធ្ងរពេកចំណែកប្ដីបន្ទាប់ពីទទួលដំណឹងថាប្រពន្ធស្លាប់ក៏រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយនៅជាប់បង្អួច។
ហេតុការណ៍មិនគួរឱ្យមានក្នុងសង្គមនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា បុរសជាប្ដីឈ្មោះ សែប បូណារ៉ា អាយុ៤៩ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរយោធា នៅកងពលតូចលេខ៣១។ ដោយឡែក មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ ដោយសារប្ដីប្រចណ្ឌប្រពន្ធ។
ក្រោយកើតហេតុ ផ្នែកជំនាញបច្ចេកទេសខេត្ត ស្រុក និងសមត្តកិច្ចពាក់ព័ន្ធ បានចុះពិនិត្យកន្លែងកើតកហេតុ និងសាកសពឃើញថា សាកសពបានចង.កសម្លាប់ខ្លួន ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ផេង ភាព