Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាំង​ថ្ងៃ​ទៀត​ហើយ​! ប្តី​កាប់​ប្រពន្ធ​៤​ពូថៅ​បែរ​ប្រពន្ធ​មិន​អី ឯ​ប្តីរ​ត់ទៅ​បញ្ចប់ជីវិត​ខ្លួនឯង

តាកែវ ៖ ទៀត​ហើយ មិនដឹង​និយាយ​ថា​យ៉ាងម៉េច​ទេ មួយ​រយៈ​នេះ ករណី​អំពើ​ហិង្សា​បាន​កើត​ឡើងជា​បន្តបន្ទាប់ ជាក់ស្តែង​លើក​នេះ បុរស​ជា​ប្ដី​បាន​កាប់​ប្រពន្ធ​ខ្លួន​ចំនួន​៤​ពូថៅ រួច​ទៅ​ចង​.​ក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ដែល​ហេតុការណ៍​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១២ ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ ២០២០ ចំណុច​ភូមិ​ត្រពាំង​រំ​ពាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ពាក់ព័ន្ធ​ករណី​ប្តី​កាប់​ប្រពន្ធ​ចំនួន​៤​ពូថៅ​នេះ ព្រោះ​បុរស​ជា​ប្តី​កើត​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ រួច​បាន​ដាច់​ចិត្ត​កាប់សម្លាប់​ប្រពន្ធ តែ​សំណាងល្អ​មិន​ស្លាប់​ប្រពន្ធ ហើយ​ក្រោយ​ពី​កាប់​ប្រពន្ធ​រួច បុរស​ជា​ប្តី​បានរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្ដង ។

លោក​វី​រៈ​សេនីយ៍​ឯក ឌុ​ក ធី​យ៉ា អធិការ​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ សែ​ប បូ​ណា​រ៉ា អាយុ 49​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានមុខ​របរ​យោធា ហើយ​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​យក​ក្រ​ម៉ា​ចង​.​ក​នឹង​បង្អួច​ផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ។

លោក​អធិការ​នគរបាល​ស្រុក​ត្រាំកក់​បាន​មាន​ប្រសាសន៍​បន្ត​ថា បុរស​ខាងលើ​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ប្រពន្ធ​ចំនួន​04​ពូថៅ ចំ​ក​របួសធ្ងន់ ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ដូន​កែវ​បាន​ទាន់​ពេលវេលា និង​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។ ចំណែក​គ្រួសារ​ខាងលើ​នេះ មានកូន​២​នាក់ ប្រុស​ទាំង​២​នាក់​ដោយ​បង​មាន​អាយុ​៨​ឆ្នាំ និង​ប្អូន​មាន​អាយុ​២​ឆ្នាំ ។

ក្រោយ​ពី​កើតហេតុ មន្ត្រី​ផ្នែក​ជំនាញ​បច្ចេកទេស​ខេត្ត ស្រុក និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​សព​ឃើញ​ថា បាន​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង​ប្រាកដ​មែន​ប្តី​ដែល​ជា​ជន​ដៃដល់​ត្រូវ​បាន​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​កំពុង​តែ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9660094