Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើក​ខារ៉ាអូខេ​ច្រៀង​និង​បម្រើ​សេ​វា​​​​ផ្លូវភេទទៀត មានអី​ខុស​នៅ​ក្រុង​​តា​ខ្មៅ

ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​បាន​លួច​ប្រាប់ឱ្យ​ដឹង នៅ​ថ្ងៃ​ទី​៤​ កញ្ញា​នេះ​ថា Aplus KTV នៅ​ក្បែរ​អធិការ​ដ្ឋាននគរបាល​ក្រុង​តា​ខ្មៅ កំពុង​បើក​ច្រៀង​រាំ​សប្បាយ ដែល​កំពុង​ផ្គើន​យ៉ាង​ខ្លាំង និង​សេចក្តីជូនដំណឹង​លេខ​១២៦៩ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តកណ្តាល និង​ជា​ពិសេស​បាន​លួច​បម្រើសេវា​ផ្លូវភេទ​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បន្តទៀត​ថា ប្រហែល​ម្ចាស់​ទីតាំង​មាន​ខ្សែ​ធំ បាន​ហ៊ាន​បើក​ផ្គើន​យ៉ាងនេះ ឬ​ក៏អាជ្ញាធរ​បានដឹង​ហើយ ធ្វើ​មិនដឹង ។ ទីតាំង​Aplus KTV ខាងលើ​ស្ថិត​នៅ​ក្បែរ​អធិ​ការ​ដ្ឋាននគរបាល​ក្រុង​តា​ខ្មៅ ក្នុង​សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

គួរ​បញ្ជាក់ថា រដ្ឋបាល​ខេត្តកណ្តាល​ចេញ​សេចក្ដីជូនដំណឹង​លេខ ១២៦៩ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​ស្ដី​ពី​ការ​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត និង​ខារ៉ាអូខេ​(KTV)​ទាំងអស់​នៅ​ខេត្តកណ្ដាល ​បើក​ដំណើរការ​ឡើង​វិញ ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើង​វិញ ដោយ​ប្រែក្លាយ​ខារ៉ាអូខេ និង​ក្លឹ​ប​កំសាន្ត​ទាំងអស់​ទៅ​ជា​លក្ខណៈ​ភោ​នី​យ​ដ្ឋា​ន​ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9660042