Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្មាមួយក្បាលនៃប្រទេសជប៉ុនបានចូលរួមជួយសង្គ្រោះជីវិតបុរសម្នាក់ដែលជាប់នៅក្នុងលូ​

ទីក្រុង Toyama៖ មានឆ្មាមួយនៅកណ្តាលទីក្រុង Toyama ប្រទេសជប៉ុនត្រូវបានប៉ូលិសក្នុងតំបន់ផ្តល់កិត្តិយសក្នុងការជួយស​​​ង្គ្រោះបុរសចំណាស់ម្នាក់ដែលបានធ្លាក់ចូលទៅក្នុង​លូទឹកស្អុយ។

កាលពីថ្ងៃទី១៦ ខែមិថុនា មានស្ត្រីចំណាស់​អាយុ ៧៧ឆ្នាំម្នាក់បានដើរលេងកម្សាន្តនៅវេលាម៉ោង ៧៖៣០នាទីល្ងាចបាន​ឃើញឆ្មាញីមួយក្បាលឈ្មោះ កូកូ ដែលជា​ឆ្មារបស់អ្នកជិតខា​ងកំពុងសម្លឹងមើល​ទៅក្នុងលូមួយហើយវាធ្វើសកម្មភាពចម្លែកៗ។ នៅពេលស្ត្រីចំណាស់នោះ​សម្លឹងមើលតាមសត្វឆ្មា គាត់ក៏បានប្រទះឃើញបុរសម្នាក់​នៅក្នុងលូមួយទំហំ ៦០ស.ម ជម្រៅ ៤០ស.ម ហើយក្នុងនោះមានទឹក​ជម្រៅប្រហែល ១៥ស.មទៀត។

​កូនស្រីរបស់ស្ត្រីវ័យចំណាស់ដែលនៅជិតនោះបានរកជំនួយពីអ្នកជិតខាងដើម្បីជួយសង្គ្រោះបុរសរងគ្រោះ​ ​ហើយភ្លាមៗនោះ​មាន​អ្នកឯទៀតជាច្រើនបានព្យាយាមជួយជនរងគ្រោះដែលក្នុងនោះរួមមានម្ចាស់របស់កូនឆ្មាកូកូផងដែរ។ ​អ្នកជិតខាងប្រហែល ៥នាក់នោះបានលើកបុរសរងគ្រោះចេញ​ពីលូដោយសុវត្ថិភាព។ បើតាមការពិនិត្យបុរសចំណាស់រងគ្រោះ​មិនមានរបួសធ្ងន់ធ្ងរអ្វីក្រៅពីស្នាមជាំនៅលើខ្លួនបន្តិចបន្តួចនោះទេ។

ស្ថានីយ៍ប៉ូលិស Toyama Minami បានផ្តល់​លិខិតសរសើរ​ដល់អ្នកជិតខាងទាំង៥នាក់ ​កាលពីថ្ងៃសៅរ៍ ខណៈដែល កូនឆ្មាកូកូក៏ទទួលការកោតសរសើរហើយថែមទាំងទទួលបានអាហារសម្រាប់សត្វឆ្មាមួយចំនួនជារង្វាន់ផងដែរ។ ​ស្ត្រី​ជាម្ចាស់ឆ្មាឈ្មោះ Nitta លើកឆ្មាកូកូបីក្នុងដៃហើយបាននិយាយថា “ឆ្មានេះពិតជាធ្វើបានល្អណាស់ បើគ្មានកូកូរកឃើញជនរងគ្រោះ​នោះទេ គេក៏មិនមានការជួយសង្គ្រោះ​អ៊ំប្រុស(បុរសធ្លាក់ក្នុងលូ)ដែរ” ។ លោក Satoshi Nakada ប្រធានស្ថានីយ៍ប៉ូលិសក៏បាននិយាយផងដែរថា“ក្នុងចំណោមអ្នកទាំងអស់គ្នា​ឆ្មានេះក៏ជាអ្នកជិតខាងល្អដែរ​ ដែលបានជួយសង្គ្រោះជីវិតបុរសម្នាក់”។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9434583