Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើដេញថ្លៃធ្វើផ្លូវចុះម្ល៉ឹងៗ សង្ស័យ​គុណ​​ភាពអន់​ដូចអាចម៍សេះ

ខេត្តកំពង់ចាម ៖ គម្រោង​ដេញថ្លៃ​ផ្លូវ​បេតុង​ចំនួន​៦​ឃុំ​ ក្នុង​នោះ​ រួម​មាន​ ជាលា ជើងព្រៃ ច្បារ​អំពៅ, តាំង​ក្រាំង, បា​ធា​យ និង​ឃុំ​ទំនប់ ដែល​សរុប​ទឹកប្រាក់​ក្នុង​រង្វង់​ចន្លោះ​ពី​៧០០​ទៅ​៨០០​លាន​រៀល​ ​​ត្រូវ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៣​ កញ្ញា ២០២០ នៅ​សាល​ប្រជុំ​សាលាស្រុក​បា​ធា​យ ។ ចំពោះ​លទ្ធផល​នៃ​ការ​ដេញថ្លៃ​ គឺ​ក្នុង​គម្រោង​ទាំង​៦ ត្រូវ​បាន​គេ​មើលឃើញ​ចុះ​រហូត​ដល់​ជិត​៥០% ។ តម្លៃ​ដែល​ដេញ​ចុះ​ប្រកួតប្រជែង​ច្រើន​បែប​នេះ ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​អាច​នឹង​ត្រូវ​ខ្វះ​គុណភាព​។ កន្លង​មក​មាន​ក្រុមហ៊ុន​ដែល​ធ្លាប់​ដេញ​ចុះ​ច្រើន​ជាង​នេះ​រហូត ដល់​ខាត​ឡុងចុង​ចូល​ដើម​ជា​ច្រើន​ផង​ដែរ​ ឯគុណភាពអន់ដូច​អាចម៍​សេះ ។

សូម​បញ្ជាក់​ថា​ ១-​ឃុំ​ជាលា​ផ្លូវ​បេតុង​ប្រវែង០.២៤៣​គម​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​៩៨​លាន​រៀល​ជាង ដោយ​ដេញ​បាន​លើ​ក្រុមហ៊ុន​ឆើត ឆេ​ន ក្នុង​តម្លៃ​ជាង​៥២​លាន​រៀល​។

២-ឃុំ​ជើងព្រៃ ផ្លូវ​បេតុង​ប្រវែង​០.២៥៤​គម តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១២០​លាន​រៀល បាន​ទៅ​លើ​ក្រុមហ៊ុន​សំ ស៊ី​វន​ស្ត្រា​ក់សិន ក្នុង​តម្លៃ​ជាង​៦៦​លាន​រៀល​។ ៣- ឃុំ​ច្បា​អំពៅ​ផ្លូវ​បេតុង​ប្រវែង​០.២៤៧​គម តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១០០​លាន​រៀល បាន​ទៅ​លើ​ក្រុមហ៊ុន​ហាវ ហេង ក្នុង​តម្លៃ​ជាង​៥៤​លាន​រៀល​។ ៤-ឃុំ​តាំង​ក្រាំង​ផ្លូវ​បេតុង​ប្រវែង​០.២៨០​គម តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១៥៩​លាន​រៀល បាន​ទៅ​លើ​ក្រុមហ៊ុន​យ៉េន ស៊ី​នួន​ក្នុង​តម្លៃ​៨៣​លាន​រៀល​។ ៥-ឃុំ​បា​ធា​យ​ផ្លូវ​បេតុង​ប្រវែង​០.៤៥៧​គម តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​២២០​លាន​រៀល បាន​ទៅ​លើ​ក្រុមហ៊ុន​កៅ ប៊ុ​ន​ណា​ក់​ក្នុង​តម្លៃ​១១៤ លាន​រៀល​។ ៦-ឃុំ​ទំនប់​ផ្លូវ​បេតុង​ប្រវែង​០.២២៣​គម​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១២​ផលាន​រៀល បាន​ទៅ​លើ​ក្រុមហ៊ុន​ឆើត ឆេ​ន ក្នុង​តម្លៃ​ជាង​៥៥​លាន​រៀល​។

ចំពោះ​សណ្ដាប់ធ្នាប់​នៃ​ការ​ដេញថ្លៃ​ឃើញ​បាន​ប្រព្រឹត្ត​ទៅ​ល្អ​គួរ​ឲ្យ​កត់សម្គាល់​មិន​មានការ​ប្រទាញប្រទង់​គ្នា​នោះ​ទេ​។ លោក​ឡី ម៉ិច នាយករង​រដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា ចំពោះ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​ទាំង​ប្រាំមួយ​ឃុំ​ខាងលើ​គឺ​បាន​ផ្តិត​មេដៃ​យល់​ព្រម​ទទួល​ការ​សាងសង់​ផ្លូវ​បេតុង​នៅ​តាម​ឃុំ​នីមួយ​ៗ​ ដោយ​ក្នុង​នោះ​អាច​មាន​ក្រុមហ៊ុន​ខ្លះ គេ​ទិញ​ថ្ម​បាន​ក្នុង​តម្លៃ​ថោក​ឬ​ក៏​គេ​មាន​គ្រឿងចក្រ​ដោយ​ខ្លួនឯង​ទើប​ហ៊ាន​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​បែប​នេះ ​។ ​ក្នុង​ពេល​ខាង​មុខ​ក្រុមហ៊ុន​បាន​ចុះ​ស្ថាបនា​ផ្លូវ​បេតុង​គឺ​មាន​ក្រុម​បច្ចេកទេស​របស់​ឃុំ​និង​ស្រុក​ចុះ​តាមដាន​ពិនិត្យ​មើល​ការ​សាងសង់​ដែល​នឹង​ត្រូវធ្វើ​ឡើង​​តាម​សៀវភៅ ដែល​បាន​ចុះ​កិច្ចសន្យា​ពី​លក្ខណៈ​បច្ចេកទេស​។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9660021