Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ត្រូវចាប់ខ្លួនពីបទបាញ់សម្លាប់សត្វដំរីព្រៃមួយក្បាលនៅស្រុក Kui Buri

អ្នកភូមិម្នាក់ត្រូវបានចាប់ខ្លួនពីបទបាញ់សម្លាប់សត្វដំរីព្រៃមួយក្បាលរបស់ឧទ្យានជាតិ  Kui Buri  ក្នុងស្រុក​ Kui Buri ខេត្ត​​ Prachuap Khiri Khan។

លោក Rakpong Boonyoi ប្រធានឧទ្យានជាតិ Kui Buri ​បាននិយាយថា​ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ខណៈពេលដែលអ្នកល្បាតឧទ្យានកំពុងបញ្ចេញសត្វដំរីព្រៃចេញពីចម្ការកៅស៊ូត្រឡប់ចូលទៅព្រៃវិញ។ ​ស្នូរកាំភ្លើងបានលាន់ឡើង អ្នកល្បាតបានប្រញាប់ទៅចម្ការហើយប្រទះឃើញសត្វដំរីដេកស្លាប់ក្នុងប្រឡាយទឹក។ ពេលទៅដល់កន្លែងកើតហេតុគេឃើញលោក​ Narong Arapakdi មានអាយុ ៤៩ឆ្នាំ ជាអ្នកភូមិ moo៧  សង្កាត់ tambon Hat Kham កំពុងកាន់កាំភ្លើងខ្លីមួយដើមហើយឈរនៅក្បែរនោះ។ ​ជនល្មើសបានសារភាពថា ពិតជាបានបាញ់សត្វដំរីមែន ប៉ុន្តែគាត់បានអះអាងថា ​ការបាញ់នេះធ្វើឡើងដើម្បីតែការពារខ្លួនប៉ុណ្ណោះ ព្រោះ​សត្វដំរីព្រៃនោះបានដើរសំដៅទៅរកគាត់។ សត្វដំរីដែលស្លាប់នោះមានអាយុចន្លោះពី ១៥ ដល់ ២០ឆ្នាំ ហើយមានទម្ងន់ប្រហែល ២តោន។ ​សាកសពសត្វដំរីត្រូវបានគេយកទៅកប់នៅខាងក្រោយឧទ្យានជាតិ Kui Buri ។

រូបតំណាង

ជនល្មើសត្រូវបានប៉ូលិស​ស្រុក Kui Buri ឃាត់ខ្លួនទុ​ក ហើយត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធដោយគ្មានអាជ្ញាប័ណ្ណ និងបាញ់សម្លាប់សត្វ​ព្រៃកម្រ។ ​ប្រធានឧទ្យានជាតិបាននិយាយថា ក្នុងរយៈពេលមួយខែកន្លងមកនេះ មានសត្វដំរីព្រៃចំនួន ៤ក្បាល នៅក្នុងឧទ្យានជាតិ​បាន​ស្លាប់ដោយសារ​ការឆក់ខ្សែភ្លើង និងការបាញ់​សម្លាប់ បើទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់មន្រ្តីឧទ្យាន​ និងការជួយពី​ប៉ូលិស និងបុគ្គលិកយោធាក្នុងតំបន់​ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នារវាងសត្វព្រៃ និងប្រជាជនក្នុងតំបន់ក៏ដោយ។ លោកបានប៉ាន់ប្រមាណថាឥឡូវនេះមានសត្វដំរីព្រៃប្រហែល ៣០០ក្បាល និង​សត្វគោព្រៃចំនួន ៤០០ក្បាល នៅក្នុងឧទ្យានជាតិ​ Kui Buri។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9433750