Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហជីព​ខ្លះ​ចង់​ឲ្យ​ប្រាក់​ឈ្មួ​ល​គោល​កម្មករ​កាត់ដេរ​នៅ​ឆ្នាំ​២០២១​កើន​ដល់​ជាង​២០០​ដុល្លារ

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​ក្រុម​សហជីព​ធំ​ៗ​បាន​បង្ហាញ​ពី​គោលបំណង​ចង់ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ឡើង​ដល់​ជាង​២០០​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ដែល​ការ​ចរចា​បាន​កំពុង​ដំណើរការ ហើយ​គ្រោង​នឹង​ប្រកាស​លទ្ធផល​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​កំណត់​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា រួម​គ្នា​បញ្ចប់​កិច្ច​ពិភាក្សា​ប្រាក់​ឈ្នួល​ត្រឹម​ថ្ងៃ​ទី​៩-១០ ខែកញ្ញា​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែកញ្ញា ម្សិលមិញ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ​លើក​ទី​១ ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២១​នេះ ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ី​ណា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ចប្រជុំ​នោះ​ថា តំណាង​កម្មករ និង​សហជីព​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ធ្វើការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០១.៥៩​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​ក្រោយ ពោល គឺ​ស្នើ​តម្លើង​១១.៥៩​ដុល្លារ​បន្ថែម លើ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុងឆ្នាំនេះ ដែល​មាន​១៩០​ដុល្លារ ។

ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បង្ហាញ​ក្តី​សង្ឃឹមថា ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​ឆ្នាំ​២០២១ នឹង​មាន​តួលេខ​មួយ​ដែល​អាច​ទទួល​បាន ប្រសិនបើ​កម្ពុជា​រក្សា​បាន​កំណើន​វិនិយោគ ។ លោក​ថា ថៅកែ​បញ្ចេញ​ប្រាក់​ចំណេញ​ដែល​បាន​ចំណេញ​រាប់​ឆ្នាំ​មក​ជួយ​កម្មករ និង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​រក​វិធី​បញ្ចៀស​ផល​ប៉ះពាល់​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចំនួន​២០% និង​ជំងឺ​កូ​វី​ដ​អាច​បញ្ចប់​នៅ រយៈពេល​ដ៏​ខ្លី​ខាង​មុខ ។

មេដឹកនាំ​សហជីព​បាន​លើក​ឡើង​ថា ជីវភាព​កម្មករ​នៅ​តែ​មានការ​លំបាក ហើយ​កាន់តែ​លំបាក​នៅ​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ ។ នៅ​ចំពោះ​មុខ​នេះ​ទំនិញ​គ្រប់មុខ​បាន​ឡើងថ្លៃ​ខ្ពស់​ទៀត​ផង ។ កិច្ចប្រជុំ​លើក​ទី​១ កាលពី​ម្សិលមិញ ភាគី​ពាក់ព័ន្ធ​បាន​លើក​ឡើង​ពី​ស្ថិតិ​សំខាន់​ៗ​សម្រាប់ ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័យ និង​ស្តាប់​គោល​ជំហរ​ភាគី​ទាំងនោះ​ទៅ​លើ​ការ​ធ្វើ​វិនិច្ឆ័យ​សង្គម និង​សេដ្ឋកិច្ច ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២១​ប៉ុណ្ណោះ មិន​ទាន់​មានការ​កំណត់​តួលេខ​ណាមួយ​ឡើយ ។

លោក អ៊ិ​ត សំ​ហេង បាន​គូសបញ្ជាក់​ថា យ៉ាងណា​ក៏​ដោយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​រួម​គ្នា ដើម្បី​បញ្ចប់​កិច្ច​ពិភាក្សា​ប្រាក់​ឈ្នួល​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ ដើម្បី​ឲ្យ​កម្មករនិយោជិត​ក៏​ដូច​ជា ភាគី​ដែល​មាន​សមាសភាព​ក្នុង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​មាន​ភាព​ស្ងប់ចិត្ត​ក្នុង​ការ​ឈប់​សម្រាក​នា​ឱកាស​ធ្វើបុណ្យ​ទាន​នោះ ។ សូម​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឆ្នាំ​២០២០​នេះ មាន​ចំនួន​១៩០​ដុល្លារ​៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9659925