បុរសពីរនាក់ត្រូវបានចាប់ខ្លួនដោយសារមានថ្នាំមេតាហ្វេតាមីនប្រភេទគ្រាប់ចំនួន ៤២០០០គ្រាប់ និងមេតាហ្វេតាមីនប្រភេទម្សៅទម្ងន់ ១០០ក្រាម ត្រូវបានរកឃើញថាជាកម្មសិទ្ធិរបស់ពួកគេ។
លោក Chatree Chanvirachai អភិបាលរងខេត្ត Nakhon Phanom បានកំណត់អត្តសញ្ញាណអ្នកទាំង២នាក់នោះដែលម្នាក់មានឈ្មោះ Vichai Niwongsa អាយុ ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ Veerapong Ngaonoi អាយុ ៤៥ឆ្នាំ។ អ្នកទាំងពីររស់នៅក្នុងស្រុក Tha Uthen។ អាជ្ញាធរបានតាមដានសកម្មភាពរបស់ពួកគេអស់រយៈពេលជាយូរមកហើយមុនពេលមានភស្តុតាងច្បាស់លាស់ដែលអាចចាប់ខ្លួនពួកគេបានជាមួយនឹងថ្នាំញៀនប្រភេទគ្រាប់ចំនួន ៤២០០០គ្រាប់ និងជាប្រភេទម្សៅទម្ងន់ ១០០ក្រាម កាលពីយប់ថ្ងៃសៅរ៍។ អាជ្ញាធរក៏បានរឹបអូសខ្សែកមាសមួយចំនួន ប្រាក់ចំនួន ៥០០០០០បាត និងប្លង់ដីទំហំ ២៩រ៉ៃ ដែលគេសង្ស័យថាទទួលបានដោយសារការជួញដូរគ្រឿងញៀន។
រូបតំណាង
អភិបាលខេត្តលោក Chatree បានបន្ថែមថាជនល្មើសលោក Veerapong ជាអ្នកនេសាទនៅទន្លេមេគង្គដែលបានដើរតួជាអ្នករកស៊ីជួញដូរគ្រឿងញៀននៅក្នុងប្រទេសឡាវដើម្បីរត់ពន្ធគ្រឿងញៀននៅលើទូកឆ្លងកាត់ព្រំដែនទៅឱ្យលោក Vichai ដែលជាភ្នាក់ងារគ្រឿងញៀនដ៏ធំមួយនៅក្នុងខេត្ត Nakhon Phanom ។ ជនល្មើសលោក Veerapong ត្រូវបានគេផ្តល់ប្រាក់ប្រហែល ៥ម៉ឺនបាត សម្រាប់ការដឹកជញ្ជូនក្នុងមួយជើង។ អាជ្ញាធរកំពុងរៀបចំផែនការដើម្បីចាប់ខ្លួនបក្សពួករបស់ពួកគេផ្សេងទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post