Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​រដ្ឋមន្ត្រីសុខាភិបាលក្រើនរំលឹកឲ្យពលរដ្ឋប្រយ័ត្នកូវីដ១៩

ភ្នំពេញ​៖ ក្នុងរយៈពេល២ថ្ងៃ កម្ពុជាមានអ្នកជំងឺកូវីដ១៩ កើនឡើងដល់១២នាក់។ ឃើញដូចនេះ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ឲ្យ​ពលរដ្ឋ​ភ្ញាក់រឮកការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួង​។ ​លោក​រដ្ឋមន្ត្រី​សុខាភិបាល ​ម៉ម ប៊ុនហេង បញ្ជាក់ថា ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​របស់ខ្លួន​ឲ្យ​ស្របតាម ​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​។​

​​នៅ​ថ្ងៃទី​២៨ មិថុនា​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានលើកឡើងតាមសេចក្តីប្រកាសព័ត៌មាន ​ អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​ដល់​ប្រជាពលរដ្ឋ ឲ្យ​បន្ត​កិច្ចការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​របស់ខ្លួន​ឲ្យ​ស្របតាម ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​។

​​លោករដ្ឋមន្ត្រីថា ភាព​ធ្ងន់ធ្ងរ​នៃ​កូ​វីដ​១៩ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​កូ​វីដ​១៩ អាច​វ៉ៃ​លុក​ផ្លូវដង្ហើម​យ៉ាង​សាហាវ ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដកដង្ហើម និង​ឈានដល់​ការស្លាប់​។

ជាការកត់សម្គាល់ នៅលើពិភពលោកបច្ចុប្បន្ន គេមិនទាន់រកឃើញ វ៉ាក់សាំងការពារកូវីដ១៩ នៅឡើយទេ ហើយប្រទេសជាច្រើនកំពុងឆ្លងយ៉ាងធ្ងន់ធ្ងរ ទៀតផង។ ប៊ុនធឿន  ​

from: https://tnaot.com/km/m/detail/article/9433401