ភ្នំពេញ៖សាកសពបុរសម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេទាំងដៃជាប់ខ្នោះសង្ស័យជាករណីឃាតកម្មឬក៏ជាជនសង្ស័យរត់គេពីសមត្ថកិច្ចបង្រ្កាបករណីអ្វីមួយ។
ហេតុការណ៏ភ្ញាក់ផ្អើលប្រទះឃើញសពបុរសខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅក្នុងផ្ទៃទន្លេក្រោមស្ពានព្រែកព្នៅសង្កាត់ស្វាយប៉ាកខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
សាកសពបុរសខាងលើមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ។
បន្ទាប់ពីប្រទះឃើញសាកសពបុរសអណ្តែតទឹកទន្លេទាំងដៃជាប់ខ្នោះរួចមកប្រជានេសាទបានរាយការណ៏ជូនសមត្ថកិច្ចដ្ឋាន ខណៈទទួលព័ត៍ថាមានករណីមានមនុស្សស្លាប់អណ្តែតទឹកទន្លេនេះភ្លាមសមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌព្រែព្នៅបានសហការណ៏ជាមួយកម្លាំងជំនាញការិយាល័យកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះទៅដល់កន្លែងកើតហេតុរួចបានដឹកសាកសពខាងលើយកទៅពិនិត្យនិងតម្កល់ទុកនៅវត្តព្រែកព្នៅដើម្បីស្រាវជ្រាវរកមូលហេតុនៃការស្លាប់របស់បុរសខាងលើនេះថាតើជាករណីអ្វីឲ្យពិតប្រាកដហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិដើម្បីប្រគល់ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សួង សាម