អ្នកណាដែលមិនស្គាល់ហ្គេមកំពូលល្បី PUBG Mobile ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីល្បីៗរបស់ចិន។
កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលប្រទេសឥណ្ឌាបានប្រកាសធ្វើការត្រួតពិនិត្យលើកម្មវិធីផ្សេងៗដែលមានដើមកំណើតពីចិន ក្រោយមកក៏សម្រេចចិត្តបិទកម្មវិធីចិនចំនួន ២៧៥ កម្មវិធីដែលក្នុងនោះមានកម្មវិធីហ្គេម PUBG Mobile មួយដែរកាលពីថ្ងៃទី ២ កញ្ញា ដែលមានអ្នកលេងច្រើនជាង ៤០លាននាក់ ជុំវិញរឿងភាពមិនប្រក្រតីទាក់ទងនឹងការលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដែលខាងរដ្ឋាភិបាលអះអាងថាវាអាចប៉ះពាល់ដល់សន្តិសុខជាតិ និងអធីបតេយ្យភាពរបស់ប្រទេសឥណ្ឌា។
ហើយអ្វីដែលនឹកស្មានមិនដល់ទៀតនោះគឺប្រទេសចិនម្ចាស់ទឹកដីកម្មវិធីផ្ទាល់ក៏មិនលើកលែង ហើយបានប្រកាសបិទកម្មវិធីហ្គេម PUBG mobile នេះដូចគ្នាកាលពីដើមខែឧសភាព ២០១៩ កន្លងទៅ ដោយសារតែរឿងនយោបាយ និងវប្បធម៌ រួមទាំងការយល់ឃើញថាវាធ្វើឲ្យមនុស្សញៀននិងបង្ហាញរូបភាពហិង្សា។ អត្ថបទដោយ៖ រីតា