Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ

នៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគ​កូវីដ-១៩ទេ ​ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃនៅរក្សាចំនួន​ ៣ ១៦២នាក់ និងអ្នកស្លាប់សរុបចំនួន ៥៨នាក់ដដែល។

គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន ៣៤ថ្ងៃហើយដែលគ្មាន​អ្នកឆ្លងជំងឺក្នុងតំបន់។ លោក​ Sophon  Iamsirithavorn ប្រធានមជ្ឈមណ្ឌលនៃផ្នែកជំងឺឆ្លងបានមានប្រសាសន៍​ថា ប្រជាជនត្រូវតែបន្ត​ការពារខ្លួនពីការឆ្លងមេរោគ​ដោយពាក់ម៉ាស់ ​លាងដៃ និង​រក្សាគម្លាតពីគ្នាដូចមុន។ ​

លោកបានបន្ថែមថា ប្រជាជនថៃជាច្រើន​នឹងវិលត្រឡប់​ពីបរទេសមកស្រុកកំណើតវិញជាបន្តបន្ទាប់ ហើយពួកគេនឹងត្រូវឆ្លងកាត់ដំណើរការនៃការដាក់ឱ្យនៅដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ។ ពលរដ្ឋថៃដែលមានគម្រោងត្រឡប់មកស្រុកកំណើតវិញមានដូចជា អ្នកមកពីប្រទេស​បារ៉ែន អាហ្វ្រិកខាងត្បូង ហូឡង់ សិង្ហបុរី និងអូស្ត្រាលីនៅថ្ងៃអាទិត្យ ហើយ​អ្នកផ្សេងទៀត​ដែលមកពីប្រទេសគុយវ៉ែត កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនិងមកវិញនៅថ្ងៃចន្ទ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9433278