Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅក្នុងប្រទេសកាណាដា​ Huawei P20 ទទួលបានការអាប់ដេត Android 10 ស្រោប EMUI 10

ស្មាតហ្វូន Huawei P20 កំពុងទទួលបានការអាប់ដេត​ប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោប EMUI 10 នៅក្នុងប្រទេសកាណាដា ។ នេះបើតាមការផ្សាយ​របស់បណ្តាញអតិថិជន​នៅក្នុងតំបន់​ឈ្មោះ Fido កាលពីថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២០ ។ 

នេះជាការធ្វើបច្ចុប្បន្នភាព (អាប់ដេត)​ជាលើកទីពីរ​ទៅលើប្រព័ន្ធប្រតិបត្តិការ​ (OS)​របស់ស្មាតហ្វូន​ដែលបាន​ដំណើរការដោយប្រព័ន្ធ Android 8.1 Oreo ដូចដែលក្រុមហ៊ុនបានសន្យា​កាលពីដើមឆ្នាំ២០២០ ។ ស្មាតហ្វូន​ម៉ូដែល P20 Pro និងម៉ូដែល Mate 10 ដែលដំណើរការតាំងពី​ឆ្នាំ​២០១៧នោះ បានទទួលការអាប់ដេត ឬធ្វើបច្ចុប្បន្នភាព​​ប្រហែល​មួយខែមុនរួចហើយ ខណៈដែល​ស្មាតហ្វូន Huawei P20 ទើបតែចាប់ផ្តើមធ្វើ​​ពេលនេះ ។  

ការចេញលក់ស្មាតហ្វូនទំហំរ៉េម​ ៤,៦ ជីហ្គាបៃ​ មានម៉ូដែល EML-L09 នេះ គឺក្រុមហ៊ុនបានភ្ជាប់មកជាមួយប្រព័ន្ធ GPU (ដំណើរការក្រាហ្វិក) Turbo, UI ដើម្បីបង្កើនល្បឿន និងមុខងារ​សុវត្ថិភាព​ថ្មី ។ ​ ជាការពិតណាស់ វាស្ថិតនៅលើប្រព័ន្ធមើលមិនឃើញ មានទំហំធំទូលាយរបស់ប្រព័ន្ធប្រតិបត្តិការ Android 10 ការចូលប្រើទីតាំងតែមួយ និងការកែលម្អនៅក្រោមអេក្រង់ ។ 

ការអាប់ដេតបាននាំឲ្យប្រព័ន្ធប្រតិបត្តិការ Android របស់ Huawei ឈានដល់កម្រិតកំណែ 10.0. ។ ស្មាតហ្វូន P20 មិនមានឈ្មោះនៅក្នុងបញ្ជីឧបករណ៍ដែលត្រូវធ្វើឱ្យប្រសើរឡើង គឺស្រោបបច្ចេកវិទ្យា EMUI 10.1 នោះទេ ដូច្នេះ ចាប់ពីពេលនេះ អាចជាពេលវេលាចុងបញ្ចប់របស់ស្មាតហ្វូនស៊េរីឆ្នាំ២០១៨ ក្រោយប្រព័ន្ធប្រតិបត្តិការ និងការធ្វើបច្ចុប្បន្នភាពលក្ខណៈពិសេសទាំងនេះបានរួចរាល់ជាស្ថាពរ​ ៕ 

from: https://tnaot.com/km/m/detail/article/9433252