Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឡានដឹកទំនិញមួយគ្រឿងជ្រុលចង្កូតទៅបុកអ្នក​បើកម៉ូតូដទៃទៀតដែលនៅអែបខាងផ្លូវ

នៅ​ម៉ោងប្រមាណជា១២ និង៣០នាទីរំលងអធ្រាត្រ មានមនុស្សចំនួន ៧នាក់ បានរងរបួសនៅខេត្ត Chon Buri បន្ទាប់ពីអ្នកបើករថយន្ដដឹកទំនិញមួយគ្រឿង​​បើក​​​​លើផ្លូវហើយបត់ត្រឡប់មកវិញភ្លាមៗ រួចហើយក៏ជ្រុលចង្កូតទៅបុកអ្នកបើកម៉ូតូ​ផ្សេងទៀតដែលនៅ​អែបខាងផ្លូវ។

តាមព័ត៌មានបឋមបានឱ្យដឹងថា មាន​ម៉ូតូចំនួន៦គ្រឿង រថយន្តដឹកទំនិញចំនួន២គ្រឿងបានរងការខូចខាត និងមនុស្ស៧នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​។ ​ជនបង្កហេតុមានឈ្មោះថា Chatchai Rueangrit ​អាយុ ២៩ឆ្នាំ មានរបួសស្រាល  ​ត្រូវបានប៉ូលិស​នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលឃុំ Laem Chabang ដើម្បីប្រឈមមុខនឹង​នីតិវិធីច្បាប់។ សាក្សីបានប្រាប់អ្នកសារព័ត៌មានថា ​កន្លែងកើតហេតុមានផ្លូវបំបែកជាបួន​ដែលមានផ្លាកសញ្ញាផ្លូវបត់រាងអក្សរ U នៅចំកណ្តាលទ្រូងផ្លូវ។ ​ជនបង្កហេតុលោក​ Chatchai​ បានបើកបរដល់ផ្លូវដែលត្រូវបត់ ហើយលោកបានបត់ឡានដោយមានទិសដៅត្រឡប់ក្រោយវិញ ប៉ុន្តែជ្រុលចង្កូតទៅបុក​​ដល់អ្នកបើកបរម៉ូតូ​នៅលើចិញ្ចើមផ្លូវឯទៀត។ លើសពីនេះឡានបង្កហេតុបាន​ជ្រុលទៅបុក​រថយន្តដឹកទំនិញមួយគ្រឿងទៀតដែលចតនៅក្បែរនោះ។

ភាគីរងរបួស​មានអាយុចន្លោះពី ២២ ដល់ ៣០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ក្នុងតំបន់​។ ប៉ូលិសនឹងបន្តការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះ​ដោយសម្ភាសសាក្សីដែលនៅក្បែរនោះ​ និងអ្នករងរបួស​ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ​បច្ចុប្បន្នជនបង្កហេតុ​កំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស​។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9433186