ចម្លាក់លៀនសហសម័យរបស់វិចិត្រករ អេង សំអាត កំពុងល្បីពេញបណ្ដាញសង្គម Facebookកើតចេញពីក្តីស្រឡាញ់ខ្លាំង និងមានការព្យាយាមខ្ពស់។
ខុសប្លែកពីវិចិត្រករទូទៅដែលគូរគំនូរនៅលើជញ្ជាំងព្រះវិហារតាមជំនាញដែលរៀនចេះពីសាលា ឬក៏គ្រូ ប៉ុន្តែលោក អេង សំអាត វិញបានកែច្នៃដោយភាពប៉ិនប្រសប់គឺគូរគំនូរព្រាងមុនពេលប្រើស៊ីម៉ង់ឆ្លាក់គំនូរទាំងនោះឲ្យផុសចេញមកហាក់ដូចជាមានជីវិតពិតៗ។
រាល់ស្នាដៃលោកមិនប្រើពេលតិចម៉ោង ឬតិចថ្ងៃនោះឡើយ ហើយទាមទារការព្យាយាមខ្ពស់ ក៏ដូចជាផ្អែកលើមូលដ្ឋានដកស្រង់យកសិល្បៈបុរាណតាមរចនាប័ទ្មនានាមកបូកផ្សំជាមួយនឹងគំនិតច្នៃប្រឌិតថ្មីរបស់លោកបង្កើតជាស្នាដៃឯកថ្មីហៅចម្លាក់សហសម័យនេះ។
ស្នាដៃចម្លាក់សហសម័យលោក អេង សំអាត ច្រើនតែជាចម្លាក់រំលេចពីដំណើររឿងរ៉ាវនានាស្តីព្រះជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ និងការឆ្លាក់ដោយដកស្រង់រូបសិល្បៈនានាចេញពីរចនាប័ទ្មបុរាណរបស់ខ្មែរ៕
កែសម្រួល៖ Wow Cambodian/ ប្រភព៖ ភ្នំពេញប៉ុស្តិ៍