Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៉”ផ្សារធំថ្មី” សំណង់ដ៏អស្ចារ្យរបស់ស្ថាបត្យករបារាំង​ JEAN DUBOIR

ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​សាង​សង់​ក្នុង​ខែ​សីហា ឆ្នាំ១៩៣៥ ហើយ​​បញ្ចប់​រួចរាល់​នៅ​ ខែ​មិថុនា ឆ្នាំ​១៩៣៧ ក្រោម​ជំនួយ​របស់​សាធារណរដ្ឋ​បារាំង ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស។ អ្នក​គូរ​ប្លង់​ផ្សារ​ធំ​ថ្មី គឺ​ជា​ជន​ជាតិ​បារាំង​ឈ្មោះ JEAN DUBOIR។

គិត​មក​ដល់​​បច្ចុប្បន្ន​ផ្សារ​ដែល​ភាសា​បារាំង​ហៅ​ថា Marché central de Phnom Penh នេះ​មាន​អាយុ​៨៣​ឆ្នាំ​ហើយ។ ដោយសារ​ភាព​ចំណាស់​នៃ​អគារ​, ការ​ឆ្លង​កាត់​នៅ​សង្គ្រាម​ស៊ីវិល សំណង់​អគារផ្សារធំថ្មី មាន​ការ​ប្រេះស្រាំ​និង​ជ្រាប​ទឹក​តាម​កន្លែង​មួយ​ចំនួន។​

ផ្សារ​ធំ​ថ្មី​​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​​​កាល​ពី​ឆ្នាំ​២០០៩​ ដោយ​ក្រុមហ៊ុន Villa Parc Engineering ជា​អ្នក​ម៉ៅ​ការ​សាងសង់​ដោយ​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទានជាទឹកប្រាក់ចំនួន៤លាន៥សែនអឺរ៉ូ​ របស់​ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ(AFD)។

ការ​ជួសជុល​និង​ការ​កែ​លំអ​មាន​រយៈ​ពេល​២៥​ខែ​បែងចែក​ជា​តូប​​ចំនួន​៣១៦៣​ ព្រម​ទាំង​អ្នក​លក់​ចល័ត​ជាង​១៤០០​នាក់ ៕

កែសម្រួល៖ Wow Cambodia

from: https://tnaot.com/km/m/detail/article/9432977