តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឆ្នាំឆ្លូវ ឆុងជាមួយឆ្នាំមមែ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមិនអាចធំដុំ ឬសំខាន់ពេកឡើយពីព្រោះថាតែងជូបនូវក្តីលំបាកចំពោះមុខច្រើន។
ជំនួញ ៖ មានការទិញចូលលក់ចេញមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សបង្ករឿងបន្តិចពីព្រោះគេចាំមើលតែចន្លោះប្រហោងដើម្បីវាយប្រហារទេ។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែង។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏មានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ការរស់នៅលោកអ្នកត្រូវចេះរក្សាភាពស្លូតបូតឬធ្វើចរិកឱ្យរាបសាបន្តិចទើបជីវិតមានភាពសុខដុមជាងនេះ។អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។
ជំនួញ ៖ របររកស៊ីជួញដូរមិនសូវជោគជ័យទេហើយចង់បោះទុនអ្វីត្រូវមើលមុខក្រោយបន្តិចទើបគ្មានបញ្ហាអ្វីចោទឡើង។
ស្នេហា ៖ ប្រុសស្រីមានភាពស្រុះស្រួលគ្នានិងផ្អែមល្ហែមប្រពៃ។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវត្រៀមទប់ទល់ឱ្យបានល្អពីព្រោះថាងាយប្រែទៅជាអាក្រក់ណាស់។ចំពោះស្ត្រីមេផ្ទះនៅផ្ទះសម្បែងងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះ។
ជំនួញ ៖ របររកស៊ីជួញដូរជួបបញ្ហាសៅហ្មងបន្តិចតែមុខរបរមានស្ថានភាព ដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើលោកអ្នកចង់ជួបចរចាក្នុងរឿងអ្វីមួយអាចចាប់ផ្តើមបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញផង។ក្រៅពីនេះបើជាអ្នកប្រកបជំនួញតូចធំលោកអ្នកបើចង់បន្ថែមដើមទុនក៏អាចផ្តល់ផ្លែផ្កាល្អៗមកវិញជាងអាក្រក់ដែរ។
ជំនួញ ៖ ការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីមានភាពលូតលាស់ប្រពៃ ហើយបើលោកអ្នកចង់បើករបរថ្មីក៏ជាឱកាសល្អប្រពៃណាស់ដែរ។
ស្នេហា ៖ ប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមល្អ។
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេ ដូចនេះបើទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនោះផលល្អៗតែងឆ្លើយតបមកវិញផងដែរ។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចហើយទាល់តែខិតខំខ្លាំងទើបរកចំណូល គ្រប់គ្រាន់សម្រាប់ចិញ្ចឹមឆ្នាំងបាយទៅរួច។
ស្នេហា ៖ ជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរាវរកាំរកូសមិនតិចដែរឡើយ។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងសម្រេចជោគជ័យផង។ទាំងស្ត្រីបុរសការប្រកបការងារលោកអ្នកត្រូវធ្វើដោយសេចក្តីស្ងប់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយទើបប្រសើរហោង។
ជំនួញ ៖ ការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
ស្នេហា ៖ ប្រុសស្រីមានការខ្វាយខ្វល់និងប្រចែប្រច័ណ្ឌច្រើនដោយសារម្នាក់ៗមិនសូវយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកបើមានការតស៊ូខ្លាំងនោះឃើញថាផលឆ្លើយតបមកវិញក៏ឡើងខ្ពស់ទៅតាមនោះដែរ។
ជំនួញ ៖ មុខជំនួញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោតឆ្កឹះស្គៀល។ចំណែកការប្រកបការងារអ្វីលោកអ្នកមិនអាចលោភលន់បានឡើយព្រោះនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលណាមួយមកវិញនាំពិបាកក្នុងការតតាំង។
ស្នេហា ៖ កំលោះក្រមុំមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវមានចិត្តត្រជាក់ហើយធ្វើមិនដឹងចំពោះក្រុមមនុស្សខ្លះទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។
ជំនួញ ៖ ថ្ងៃនេះឃើញថាពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ការរស់នៅចូរប្រយ័ត្នក្រុមមនុស្សនាំទុក្ខមកឱ្យដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំចូរប្រយ័ត្នជម្លោះវិវាទណាមួយហើយពិបាកក្នុងការផ្សះផ្សាគ្នាឡើងវិញ។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានហក់លោតមកខ្ពស់វិញ ម្ល៉ោះហើយទោះធ្វើអ្វីឃើញថាមានការទទួលជោគជ័យនិងមានភាពសុខដុមគួរសម។ក្រៅពីនេះបើមានកិច្ចការអ្វីអាចសម្រុកពេញទីបានហើយ។
ជំនួញ ៖ មានភាពកាក់កបគួរសមហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្តផងដែរ។ទាំងស្ត្រីបុរសលោកអ្នកគប្បីធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាគួរជាទីពេញចិត្ត។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖នាពេលនេះលោកអ្នកទាំងស្ត្រីបុរសឃើញថាមានការនឿយណាយច្រើនហើយពិសេសការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ហើយពិសេសមានបញ្ហាចោទឡើងច្រើនថែមទៀត។
ជំនួញ ៖ ពុំផ្តល់ផលល្អប៉ុន្មានទេចំពោះការចង់ផ្លាស់ប្តូរមុខរបរឬបើករបរថ្មីអ្វីមួយ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងកើតនូវការរំខានផ្លូវចិត្តហើយពិសេសឱ្យប្រយ័ត្នការទាស់សម្តីជាមួយក្រុមមនុស្សទាំងនៅក្បែរខ្លួន ឬពីចម្ងាយក្តី។
ជំនួញ ៖ ជួបបញ្ហាលំបាកក្នុងការទាក់ទាញអតិថិជនបន្តិចឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។
ស្នេហា ៖ កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់។
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមានការប្រុងប្រយ័ត្នបន្តិចហើយបើមានការឆេវឆាវទៀតសោតឃើញថាតែងផ្តល់ផលអាក្រក់ច្រើនផង។
ជំនួញ ៖ អ្នកប្រកបមុខជំនួញមិនត្រូវមានចិត្តប្រថុយប្រថានឬហ៊ានផ្សងព្រេងជាមួយនឹងការចំណាយថវិការច្រើនឡើយពីព្រោះថាផលអាក្រក់ងាយកើតចំពោះមុខជាងសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំកើតមានការរកាំចិត្តហើយបើមិនមានការចេះអព្យាស្រ័យគ្នាផងឃើញថាជម្លោះអាចរីករាលពីតូចទៅធំហើយ ងាយឈានដល់ផ្លូវបំបែកណាស់៕ប្រភព៖ CEN