ក្រោយពីបញ្ចប់ការប្រកួតដែលបានលទ្ធផលត្រឹម ១ទល់នឹង ១ រវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងអាល្លឺម៉ងរួចមក គ្រូបង្វឹកអេស្ប៉ាញបានបង្ហាញសេចក្តីពេញចិត្តជាខ្លាំងនូវទម្រង់លេងរបស់អ្នកចាំទី David de Gea។
លោក Luis Enrique លើកឡើងថា៖ “នៅពេលដែល De Gea បង្ហាញទម្រង់លេងល្អបែបនេះ គ្មានព័ត៌មានណាចុះផ្សាយពីគាត់ទេ តែបើគាត់ប្រព្រឹត្តកំហុសតូចណាមួយ គ្រប់ប៉ុស្តិ៍ទូរទស្សន៍នឹងចុះផ្សាយព្រោងព្រាត ដែលនេះហាក់ដូចជាមិនយុត្តិធម៌សម្រាប់ De Gea ឡើយ។ ពួកយើងគួរតែកោតសរសើរគេអោយបានច្រើនជាងនេះ។”
គួរបញ្ជាក់ផងដែរថា កាលពីយប់មិញនេះ អាល្លឺម៉ង់បើកការវាយសម្រុកខ្លាំងរហូតស៊ុតបានសរុប ១០ជើង ចំគោលដៅ ៧ជើង តែត្រូវ David de Gea សង្រ្គោះបាល់បានរហូតដល់ ៦ជើង ដែលធ្វើអោយអាល្លឺម៉ង់ស៊ុតចូលតែមួយគ្រាប់ប៉ុណ្ណោះ។
ប្រភព៖ Goal