ប៉ូលិសទីក្រុង Pattaya កំពុងចាត់វិធានការបន្ថែមទៀតបន្ទាប់ពីអ្នកស្រុកបានដាក់ពាក្យបណ្តឹងចំពោះអ្នកបើកបរមួយចំនួនដែលចតរថយន្តនិងម៉ូតូរបស់ពួកគេនៅលើផ្លូវជនពិការ។
នៅចុងសប្តាហ៍នេះអធិការប៉ូលិសចរាចរណ៍ក្រុង Pattaya លោក Arut Sapanon បានប្រាប់កាសែត Pattaya ថា“ជាធម្មតាក្រុមការងារយើងតែងតែល្បាតជុំវិញតំបន់ដែលជាផ្លូវសម្រាប់ជនពិការ ហើយជាញឹកញាប់ពួកយើងអនុវត្តការត្រួតពិនិត្យទៅលើរថយន្តដែលចតលើផ្លូវនេះដោយខុសច្បាប់ ប៉ុន្តែអ្នកជិះឡាននៅតែបន្តចត ។ យើងកំពុងបង្កើនកម្លាំងល្បាតបន្ថែមទៀតដើម្បីព្រមានអ្នកបើកបរ”។
លោកអធិការក៏បានសូមការអធ្យាស្រ័យដល់ជនពិការចំពោះកង្វះខាតផ្នែកសន្តិសុខ។ លោកអធិការបានបន្ថែមថា នៅសប្តាហ៍ក្រោយនេះសាលារៀននឹងបើកដំណើរការវិញ ហើយអាជ្ញាធរកំពុងបង្កើនការប្រុងប្រយ័ត្នចំពោះរឿងនេះបន្ថែម ព្រោះថានៅលើដងផ្លូវជនពិការជាប់នឹងសាលារៀន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news